Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បុរសម្នាក់បានស្លាប់ បន្ទាប់ពីម៉ូតូនៃភាគីម្ខាង វ៉ាជែង ប៉ះដួលខ្ទាតចូលរថយន្ត កិន

Views: 1

ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺ: បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីម៉ូតូនៃភាគីម្ខាង វ៉ាជែង បើកស្របគ្នា បានប៉ះដួល ខ្ទាតចូលរថយន្ត កិន ។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិត្រពាំងរកា ឃុំត្រពាំងគង់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៣៤-៣៥ កាលពីរសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣។

មន្ត្រីនគរបាលជំនាញ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះ ឈ្មោះ ប៊ិន សុខជា ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ចំណែកភាគីម៉ូតូម្ខាងទៀត អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ដោយសារជននោះ បានរត់គេចខ្លួន ក្រោយពេលកើតហេតុភ្លាម។

មន្ត្រីនគរបាលជំនាញ បានឲ្យដឹងទៀតថា មុនកើតហេតុ មានម៉ូតូមួយគ្រឿង មិនស្គាល់ ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ បានបើកបរពីទិសខាងកើត ទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតខាងលើ បានវ៉ាជែងទៅពីខាងស្តាំ ប៉ះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1H-2578 ដែលបើកបរ ដោយឈ្មោះ ប៊ិន សុខជា បណ្តាលឲ្យបុរសនេះ ខ្ទាតចូលរថយន្ត កិនស្លាប់ភ្លាមៗ តែម្តង។

ប្រភពបានបញ្ជាក់ថា ជនរងគ្រោះ បានខ្ទាតចូលរថយន្ត​ដែលកំពុងបើកបរស្របទិសគ្នា ម៉ាកហុីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-8774 សណ្តោងសឺមីរុឺម៉ក ពាក់ស្លាកលេខ ព្រះសីហុន 4A-2192 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន ក្រោយពេលកើតហេតុភ្លាមៗ ។

សពជនរងគ្រោះ ត្រូវបានមន្ត្រីជំនាញ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី។ ចំពោះម៉ូតូដែលបើកគេច ក្រោយពេលកើតហេតុ​សមត្ថកិច្ច កំពុងស្រាវជ្រាវ។ វត្តុតាងម៉ូតូ និងរថយន្ដ បានយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាល រដ្ឋបាល ត្រពាំងគង រង់ចាំដោះស្រាយ នៅពេលក្រោយ៕ V / N

Post navigation