Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប៉ូលីស​ឥណ្ឌា​ចាប់ខ្លួន​បុរស​១.៨០០​នាក់​ក្នុង​ការបង្ក្រាប​អាពាហ៍ពិពាហ៍​ក្មេងស្រី​ក្រោម​អាយុ​កំណត់

Views: 1

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ប៉ូលីស​ក្នុង​រដ្ឋ​អា​សាម​(Assam)​របស់​ឥណ្ឌា​បាន​ចាប់ខ្លួន​បុរស​ជា​ង​១.៨០០​នាក់​ដោយសារ​បាន​រៀបការ​ឬ​រៀបចំ​មង្គលការ​រវាង​បុរស​ជាមួយ​ក្មេងស្រី​ក្រោម​អាយុ​កំណត់​(​អ​នី​​តិជ​ន​)​ក្នុង​អ្វី​ដែល​អភិបាលរដ្ឋ​ភាគ​ខាងកើត​ឥណ្ឌា​មួយ​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ជា​ការចាប់ផ្តើម​បង្ក្រាប​ទម្លាប់​ខុសច្បាប់​​។​

​ប៉ូលីស​បានចាប់ផ្តើម​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​និង​ទំនង​ជា​នៅ​មាន​បន្តទៀត រួម​មាន​អ្នក​ជួយ​ចុះបញ្ជី​អាពាហ៍ពិពាហ៍​ដូច្នេះ​នៅ​តាម​វត្ត​និង​ព្រះវិហារ​។​

​អភិបាលរដ្ឋ​លោក ហ៊ី​ម៉ា​ន់តា ប៊ី​សវ៉ា សា​ម៉ា បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «​អាពាហ៍ពិពាហ៍​កុមារ​ជា​ហេតុផល​ចម្បង​នៃ​ការ​មាន​កូន​ទាំង​វ័យ​កុមារ ដែលនាំអោយ​មាតា​និង​កូន​ស្លាប់​ក្នុង​អត្រា​ខ្ពស់​»​។​

​ការ​រៀបការ​នៅ​អាយុ​១៨​ឆ្នាំ​ឡើង​ស្របច្បាប់​នៅ​ឥណ្ឌា តែ​វា​តែង​ត្រូវបាន​បំពាន​ជា​ចំហ​។​

​អង្គការសហប្រជាជាតិ​វាយ​តំលៃ​ថា​ប្រទេស​នេះ​ជា​ជម្រក​ធំ​បំផុត​ក្នុង​លោក​នៃ​កូនក្រមុំ​រៀបកា​រទាំង​វ័យ​មិន​គ្រប់​អាយុ ដោយ​ក្នុង​មួយឆ្នាំៗ​ក្មេងស្រី​អនីតិជន​ជិត​១,៥​លាន​នាក់​បាន​រៀបការ​នៅ​ក្នុងប្រ​​ទេស​ឥណ្ឌា នេះ​បើ​តាម​របាយការណ៍​របស់​អង្គកា​រយូ​នីសេ​ហ្វ​(UNICEF)​កាលពី​ឆ្នាំ​២០២០៕

ទីភ្នាក់ងារ​កុមារ​របស់​អង្គការសហប្រជាជាតិ​UNICEF​បាន​និយាយថា ឥណ្ឌា​មាន​ក្មេងស្រី​​ក្រោម​អាយុ​រៀបការ​ជិត​១,៥​លាន​នាក់​បាន​រៀបការ​ក្នុង​មួយឆ្នាំៗ​​

Post navigation