Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​ចាក់​ម្តាយក្មេក​និង​ប្រើ​អាវុធ​កែច្នៃ​ខុសច្បាប់​

Views: 10

​ដោយ​:​ កាំ​ពី​/​ក្រចេះ​: ​នគរបាល​ស្រុក​ស្នួល​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ជាប់​សង្ស័យ​ពាក់​ព​ន្ធ័​ករណី​ហិង្សា​ដោយ​ចេតនា​ដោយ​យក​កូនកាំបិត​ត​ចាក់ទៅលើ​ម្ដាយក្មេក និង​ប្រើប្រាស់​អាវុធ​កែឆ្នៃ​ខុសច្បាប់​កាលពី​យប់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ដំណាក់​ស្តេច ស្ថិតនៅ​ភូមិ​ព្រែកក្តី ឃុំ​ស្នួល ស្រុក​ស្នួល​។​

​នគរបាល​ស្រុក​ស្នួល​បាន​បញ្ជាក់ថា ជនសង្ស័យ​ជា​កូនប្រសា ឈ្មោះ រឹម សុ​ផា​(​ហៅ​ជាង​ម៉ៅ​) អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បានធ្វើ​សកម្មភាព​យក​កាំភ្លើងខ្លី​កែឆ្នៃ​(​បាញ់​គ្រាប់​វាំង​ឡុង​) គម្រាម​បាញ់​ទៅលើ​ជនរងគ្រោះ​ជា​ម្តាយក្មេក​ឈ្មោះ លឹម រ៉េត អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។ ឃើញ​ដូចនេះ ជនរងគ្រោះ​ជា​ម្តាយក្មេក​បាន​យក​កូនកាំបិត​បម្រុង ចាក់ទៅលើ​កូនប្រសា​មុន តែ​ត្រូវ រឹម សុ​ផា ដណ្តើម​កូនកាំបិត​បាន ក៏​ចាក់ទៅលើ​ម្តាយក្មេក​ឈ្មោះ លឹម រ៉េត វិញ ត្រូវចំ​ភ្នែក​ខាងស្តាំ​រងរបួស​ចេញឈាម​។ ឃើញ​ដូចនេះ​ឈ្មោះ ដា ឌី​ណា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​(​ជា​កូនប្រសារ​ឈ្មោះ លឹម រ៉េត​) បាន ស្ទុះ​ចូលទៅ​ជួយ​ម្តាយក្មេក ដោយបាន​យក​ឈើច្រត់​ដែក វាយ​ទៅលើ ឈ្មោះ រឹម សុ​ផា​(​ត្រូវជា​បងថ្លៃ​) ត្រូវ​ចំក្បាល​ខាងក្រោយ​បណ្តាលឱ្យមាន​ស្នាម​ដាច់​ចេញឈាម​។ បន្ទាប់មក​ឈ្មោះ លឹម រ៉េត ជា​ម្តាយក្មេក ត្រូវបាន​ក្រុមគ្រួសារ ដឹក​យកទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។​

​តាម​របាយការណ៍​បញ្ជា​ក់ទៀត​ថា មូលហេតុ​នៃ​ជម្លោះ​ឈាន ដល់​អំពើហិង្សា​ខាងលើ ដោយសារ​ជនសង្ស័យ​ជា​កូនប្រសា​ឈ្មោះ រឹម សុ​ផា​(​ហៅ​ជាង​ម៉ៅ​) ខឹង​នឹង​ម្តាយក្មេក​ឈ្មោះ លឹម រ៉េត ចង់​បំបែក​ប្រព​ន្ឋ​របស់ខ្លួន ចេញពី​រូប​ខ្លួន​ទៅយក​ប្តី​ថ្មី​។

​ក្រោយ​ហេតុការន៍​សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ស្នួល បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ រឹម សុ​ផា​និង កាំភ្លើង​ជ័រ​កែឆ្នៃ​មួយ​ដើម គ្រា​ប់ំ​នួន​មួយ និង កូនកាំបិត​ដង​ឈើ​មួយ​។

​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​កំពុង​ចាត់ការ​សំណុំ​រឿងនេះ​តាម​នីតិវិធី​៕​សរន​


Post navigation