ចែករម្លែក

ដោ​យះ គ្រញូង /
​បាត់ដំបង ៖
នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ បាន​បញ្ជូន​ជនដៃដល់​ម្នាក់ ដែលជា​ប្អូនថ្លៃ កាប់​បងថ្លៃ​ស្លាប់ ក្នុង​ថ្លុកឈាម ក្នុង​វង់​ផឹកស៊ី ចំ​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ ដោយសារ​ទាស់សំដី​គ្នា​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​យប់​ថ្លៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ភូមិ​ដំណាក់​បេង ឃុំ​បួរ ស្រុក​ភ្នំព្រឹក​។​

​លោក សារ៉េត វិ​សេដ្ឋ អធិការនគរបាល ស្រុក​ភ្នំព្រឹក បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ ឈ្មោះ ជុំ ភារ​ម្យ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ – ឃុំ ខាងលើ ត្រូវជា​ប្អូនថ្លៃ​។ ចំណែក​អ្នកស្លាប់ មានឈ្មោះ ចាន់ ប៊ុនថន ភេទ​ប្រុស អាយុ ២៩ ឆ្នាំ ត្រូវជា​បងថ្លៃ ទាំង​២​នាក់ រស់នៅ​ភូមិ ឃុំ​ខាងលើ​។​

​លោក​អធិការ​ស្រុក បានបញ្ជាក់​ថាៈ ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បាន​ភ្លាមៗ បន្ទាប់ពី​បាន​ប្រើប្រាស់ កាំ​បិត​បុ័ងតោ កាប់​ទៅលើ​បងថ្លៃ បណ្តាល​ឲ្យ​ស្លាប់ នៅក្នុង​ថ្លុកឈាម ដោយសារតែ​ផ្ទុះ​កំហឹង រឿង​បងថ្លៃ វាយដំ លើ​ឪពុក​បង្កើត ម្យ៉ាង ដោយសារ​ទាស់សំដី​គ្នា ពេល​ផឹកស៊ី ស្រវឹង​ជោកជាំ ។​

​លោក អូន ហ្វៃ នាយការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ ព្រមទាំង​កាំ​បិ​ង​ប៉័ងតោ ទៅ​តុលាការ ចាត់ការ​តាមច្បាប់​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម