Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប៉ូលិស​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដាក់​ក្រុម​និស្សិត​ក្នុង​ការប៉ះទង្គិច​គ្នា​សាជាថ្មី​នៅ​ស្រីលង្កា​

Views: 4

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​ក្រុម​និស្សិត​រាប់ពាន់​នាក់ ដែល​ព្យាយាម​សម្រុកចូល​ផ្ទះ​របស់​ប្រធានាធិបតី​ស្រីលង្កា​កាលពី​ថ្ងៃអាទិត្យ​ទី​២៩​ឧសភា ខណៈ​រដ្ឋាភិបាល​បាន​ផ្តល់ជូន​ការសម្របសម្រួល​ដល់​ក្រុមបាតុករ ដែល​ទាមទារ​ឱ្យ​លោក​លាលែង​ពី​តំណែង​។​

​ក្រុមប៉ូលិស​ប្រឆាំង​កុបកម្ម​បាន​ប្រើ​កាណុង​បាញ់​ទឹក​អមដោយ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ខណៈ​ក្រុម​បាតុករ​ខឹងសម្បា​បាន​ទាញ​ចេញ​នូវ​របាំង​ដែក​ពណ៌​លឿង​ឆ្លងកាត់​ផ្លូវ​ឆ្ពោះទៅ​កាន់​លំនៅដ្ឋាន​ផ្លូវការ​របស់​ប្រធានាធិបតី ហ្គោ​តាបា​យ៉ា រ៉ា​ចា​ប៉ាក់​សា (Gotabaya Rajapaksa) នៅ​ទីក្រុង​កូឡុំបូ​។​

​នៅក្បែរនោះ បុរស​និង​ស្ត្រី​រាប់ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃទី ៥១​ជាប់​គ្នា​នៅ​ខាងក្រៅ​ការិយាល័យ​មាត់សមុទ្រ​របស់​លោក​រ៉ា​ចា​ប៉ាក់​សា​ដោយ​ទាមទារ​ឱ្យ​គាត់​ចុះចេញ​ពី​តំណែង​ជុំវិញ​វិបត្តិ​សេដ្ឋកិច្ច​​ដ៏​អាក្រក់​បំផុត​របស់​ប្រទេស​ចាប់តាំងពី​ទទួល​បាន​ឯករាជ្យ​។​

​នាយករដ្ឋមន្ត្រី រ៉ានី​ល វី​កក្រេ​មេ​ស៊ីង​ហេ (Ranil Wickremesinghe)​បាន​និយាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​លោក​ផ្តល់ឱ្យ​អ្នក​តវ៉ា​វ័យក្មេង​នូវ​ការបញ្ចេញមតិ​កាន់តែច្រើន​​នៅក្នុង​របៀប​គ្រប់គ្រង​ប្រទេស​។​

​ដោយ​ដាក់​ចេញ​ផែនការ​សម្រាប់​គណៈកម្មាធិកា​រ​ចំនួន ១៥ ដែល​នឹង​ធ្វើការ​ជាមួយ​សភា​ដើម្បី​សម្រេច​គោលនយោបាយ​ជាតិ លោក​វី​កក្រេ​មេ​ស៊ីង​ហេ​បាន​និយាយថា​”​យុវជន​កំពុង​អំពាវនាវ​ឱ្យ​មាន​​ការផ្លាស់ប្តូរ​នៅក្នុង​ប្រព័ន្ធ​ដែល​មាន​ស្រាប់​”​។​

​លោក​បាន​និយាយថា “​ខ្ញុំ​ស្នើ​ឱ្យ​តែងតាំង​តំណាង​យុវជន​បួន​រូប​ក្នុង​ចំណោម​គណៈកម្មាធិកា​ទាំង​១៥” ដោយ​បន្ថែម​ថា ពួកគេ​អាច​ត្រូវ​បាន​ជ្រើស​ចេញពី​បាតុករ​បច្ចុប្បន្ន​។​

​បាតុកម្ម​បាន​នាំឱ្យ​មាន​ទិដ្ឋភាព​តានតឹង​ក្នុង​ទីក្រុង​កូឡុំបូ ជា​កន្លែង​ដែល​អាជ្ញាធរ​ព្យាយាម​បំបែក​ហ្វូង​មនុស្ស​ដ៏​ច្រើន​និង​សារធាតុ​គីមី​ពី​ឧស្ម័ន​បង្ហូរទឹកភ្នែក​បាន​ប្រឡាក់​ពេញ​ផ្លូវ​។​

​បុរស​ជា​ច្រើន​នាក់​ត្រូវ​គេ​មើលឃើញ​យក​កំប៉ុង​ឧស្ម័ន​បង្ហូរទឹកភ្នែក​គប់​ទៅ​លើ​ប៉ូលិស​វិញ ដែល​បាញ់​ពួក​វា​មក​។​

​និស្សិត​ពេទ្យ​និង​វិទ្យាសាស្ត្រ​ស្រី​ជា​ច្រើន​រូប​បាន​ចូលរួម​ការតវ៉ា ដែល​ភាគច្រើន​បាន​រត់​រក​កន្លែង​ជ្រក នៅពេលដែល​អាជ្ញាធរ​បញ្ចេញ​កាណុង​បាញ់​ទឹក​៕

បាតុករ​រាប់ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃទី ៥១ ជាប់​គ្នា​នៅ​ខាងក្រៅ​ការិយាល័យ​មាត់សមុទ្រ​របស់​លោក​រ៉ា​ចា​ប៉ាក់​សា

Post navigation