Cambodia

​ប៉ូលិស​បំបែកសំណុំរឿង​សម្អាត​ប្រាក់​ដ៏​ធំ​ចាប់ខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​៤​នាក់​និង​ខ្មែរ​ម្នាក់​

ចែករម្លែក

មុនី​រ័ត្ន​/​ភ្នំពេញ​៖​សំណុំរឿង​ឆបោក​និង​សម្អាត​ប្រាក់​ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​កម្លាំង​នគរបាល​ស្រាវជ្រាវ​និង​ឈាន​ការចាប់ខ្លួន​ជនជាតិ​បរទេស​៤​នាក់​និង​ស្ដ្រី​ខ្មែរ​ម្នាក់​។​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត​នេ​ត​សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឌី​វិជ្ជា​អគ្គ​ស្នងការរង​នគរបាល​ជ​ជាតិ​និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរ​បាល​សន្ដិសុខ​។​លោ​ល​ឧ​ត្ត​ម​សេនីយ៍​ឯក​សៀង​សេន​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​។​

​របាយការណ៍​របស់​នា​យក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម បានឱ្យដឹងថា នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០​កន្លងទៅ កម្លាំង​ជំនាញ​បានទទួល​ព័ត៌មាន​អំពី​ប្រតិបត្តិការ​ក្លែងបន្លំ (Fraud) និង​ទទួល​ការ​វេរ​ប្រាក់​ចូល​គណនី​ខុស​ប្រក្រតី ដោយមាន​ប្រតិបត្តិការ​ការចេញ​ពី​គណនី​ធនាគារ​មួយ ដែលមាន​ប្រភពពី​សហរដ្ឋអាមេរិក ចូល​គណនី​ធនាគារ​មួយចំនួន នៅ​ប្រទេស​កម្ពុជា​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ខាងលើ​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​បន្ត​ស្រាវជ្រាវ​ប្រមូល​ព័ត៌មាន​រហូត​ឈានដល់​បំបែកសំបុក​ក្រុម​ឆបោក និង​សម្អាត​ប្រាក់ ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១-១៣ ខែកញ្ញា​ឆ្នាំ​២០២០​និង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​សរុប​ចំនួន​៥​នាក់​។​ក្នុងនោះ​មាន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ចំនួន​៤​នាក់​និង​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​ប្រភពព័ត៌មាន​ដដែល​បានបញ្ជាក់​ទៀតថា​ក្រុម​ជនសង្ស័យ​ខាងលើ​បាន​ប្រើ​ល្បិចកល​រូបភាព​អូសទាញ​ប្រជាពលរដ្ឋ​ខែ្មរ​ឱ្យ​បើក​គណនី​ធនាគារ​ដើម្បី​ទទួល​ការ​វេរ​ប្រាក់​ចូល​ពី​ក្រៅប្រទេស​ហើយ​ផ្តល់​កម្រៃជើងសារ​ជូន​ពួកគាត់​។​ហេតុដូចនេះ​ប្រសិន​ពលរដ្ឋ​ត្រូវបាន​គេ​ទំនាក់ទំនង​ពឹងពាក់​ឱ្យ​បើក​គណនី​ធនាគារ​ឬក៏​ជួយ​បើកប្រាក់​ពី​កន្លែង​ផ្តល់​សេវា​វេរ​ប្រាក់​គ្រប់​ប្រភេទ​នៅ​ប្រទេស​កម្ពុជា​។​

​ដើម្បីឱ្យ​ជៀសផុត​ពី​ការចាញ់បោក​ក្រុម​នេះ​សូម​មានការ​ប្រុងប្រយ័ត្ន​កុំ​ជឿ​ការអូសទាញ​ឬ​លួងលោម​គ្រប់​រូបភាព​ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​ដែល​ជិត​បំផុត​ដើម្បី​មាន​វិធានការ​ទាន់ពេលវេលា​។​សម្រាប់​ជន​ត្រូវ​ចោទ​ទាំង​៥​នាក់​ត្រូវបាន​តុលា​ការចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Bernardo Silva: If Manchester City could get Mbappe, it would be nice
Bartomeu responded to Pique: it is not True that Barcelona spent money on criticizing players in social networks. The audit confirms this
Rafael Leau on 3-3 with Roma: Milan did everything to win, I'm disappointed. Ibra is an example for all of us
Son Heung-Min led the Premier League Goalscorers with 8 goals in 6 games. 7 of them are from Kane's passes
Conte on Shakhtar's level: You can't accidentally score three goals for Real Madrid. This is a strong team
Barca fans believed in the early departure of Bartomeu (due to disputes over the date of the referendum). In vain: there were no thoughts of retirement, the trophies are somewhere near
Josep Bartomeu: I had no intention of resigning. Barca will have trophies this season