Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប៉ូលិសបញ្ជូនអនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិលទៅតុលាការ

Views: 1

ដោយៈ មុនីរ័ត្ន/ភ្នំពេញ៖ នៅទីបំផុតសមត្ថកិច្ចខណ្ឌឫស្សីកែវ បាន​បញ្ជូន​ខ្លួន​អនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរ​ស៊ីវិលទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីប្រើប្រាស់កាំភ្លើងភ្ជង់គំរាមលើគូរជម្លោះដោយសារតែគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៩ ខែមីននា ឆ្នាំ២០២៣ នៅក្នុងបុរី ជីបម៉ុង ផ្លូវជាសុផារ៉ា។

អធិការនគរបាលខណ្ឌឫស្សីកែវ លោកហ៊ាង ថារ៉េត បានបញ្ជាក់ប្រាប់​រស្មីកម្ពុជា នៅល្ងាចថ្ងៃទី៣០ ខែមីនា នេះថា “ឥឡូវបានបញ្ជូនទៅដល់​តុលាការហើយកាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣”។

សូមជម្រាបថា ដោយសាររឿងចរាចរណ៍តាមផ្លូវបន្តិចបន្តួច បានធ្វើឱ្យអ្នកបើករថយន្ត លេន រ៉ូវ័រ(Land Rover) ពណ៌ស ពាក់​ស្លាកលេខភ្នំពេញ 2B-0199 បានបើកដេញតាមចង់បុកអ្នកបើកឡាន ហ្វត រ៉េនជ័រ(Ford Ranger) មួយគ្រឿងទៀត រហូតមកដល់ផ្ទះ​នៅក្នុងបុរី ជីបម៉ុង ផ្លូវជាសុផារ៉ា ហើយថែមទាំងយកកាំភ្លើងមក​ភ្ជង់អ្នកបើកឡាន ហ្វត ទៀតផង។ ជនបង្កត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានទម្លាយឲ្យដឹងថា អ្នកបើកឡាន Land Rover មឈ្មោះ បែល វ៉ាន់ដែន អនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋានអាកាសច​រស៊ីវិល។ ភាគីទាំង២ ជាអ្នករស់នៅក្នុងបុរី ជីបម៉ុង ផ្លូវជាសុផារ៉ា ជាមួយគ្នា៕សរន / N

Post navigation