Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប៉ូឡូញ​ចែក​ថ្នាំ​ប្រឆាំង​វិទ្យុសកម្ម​ដោយសារ​ការ​គំរាម​នុយក្លេអ៊ែរ​

Views: 7

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ពួក​មន្ត្រី​ប៉ូឡូញ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៣០​កញ្ញា​ថា អាជ្ញាធរ​បាន​ចែក​ថ្នាំ​ប្រឆាំង​ជាតិ​វិទ្យុសកម្ម​ទៅកាន់​នាយកដ្ឋាន​អគ្គិភ័យ​នៅ​ទូទាំង​ប្រទេស ដើម្បី​ត្រៀម​ករណី​​រង​សារធាតុ​បំផ្លាញ​សុខភាព​បង្កឡើង​ដោយ​សង្គ្រាម​នៅ​ក្នុងប្រទេស​ក្បែរ​ខាង​អ៊ុ​យក្រែន តែ​បាន​និយាយថា​វា​មិន​ជា​ហេតុផល​ត្រូវ​ប្រកាស​អាសន្ន​ទេ​។​

​ចំណាត់ការ​នេះ​ធ្វើឡើង​ក្នុង​ការឆ្លើយតប​នឹង​ការប្រយុទ្ធ​គ្នា​នៅ​ម្តុំ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែ​រហ្សា​ប៉ូរី​ហ្ស៍​យ៉ារ​បស់​អ៊ុ​យក្រែន ដែល​បាន​បង្ក​ការភ័យខ្លាច​អំពី​ការកើតមាន​មហន្តរាយ​នុយ​​ក្លេ​អ៊ែរ​។​

​អនុរដ្ឋមន្ត្រី​មហាផ្ទៃ​លោក ប្លា​ហ្សេ ប៉ូ​បូ​ហ្ស៊ី​(Blazej Pobozy)​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «​យើង​បាន​សំរេច​ចាត់​វិធានការ​បង្ការ​ទុកជា​មុន​ដោយ​ចាប់ផ្តើម​ចែក​ថ្នាំ​គ្រាប់​ប៉ូ​តា​ស្យូ​ម៉ា​យ​អូ​ដាយ​(potassium iodide)​ទៅកាន់​បណ្តា​នាយកដ្ឋាន​អគ្គិភ័យ​»​។​

​ថ្នាំ​គ្រាប់​នេះ​នៅ​ពេល​បន្ទាប់មក​នឹង​ចែក​ទៅ​កាន់​ចំណុច​ចែកចាយ រួម​មាន​សាលារៀន ដោយ​អ្នកស្រុក​អាច​ទៅ​យក​ពី​ទីនោះ​។​

​តំណាង​វេជ្ជសាស្ត្រក្នុងពេលជាមួយគ្នា​​បាន​ព្រមានកុំអោយ​លេបថ្នាំ​នេះ​ផ្តេសផ្តាស​ក្នុងករណី​មិនចាំបាច់​។​ក្មេង យុវជន ស្ត្រី​មាន​ផ្ទៃពោះ និង​ម្តាយ​បំបៅកូន​ប្រឈម​កើត​មហារីក​បន្ទាប់ពីរ​ង​ជាតិ​វិទ្យុ​សកម្ម​។​ថ្នាំ​គ្រាប់​ប៉ូ​តា​ស្យូ​ម៉ា​យ​​អូ​ដាយ​នេះ ជា​វិធានការ​បង្ការ​ក្នុងករណី​មាន​ឧបទ្ទវហេតុ​នុយក្លេអ៊ែរ​ណាមួយ តែ​វាមិន​ធានា​សំរាប់​ការវាយប្រហារ​ដោយ​សព្វាវុធ​នុយក្លេអ៊ែរ​ទេ​៕

​ថ្នាំ​គ្រាប់​ប៉ូ​តា​ស្យូ​ម៉ា​យ​អូ​ដាយ អាច​ជួយ​ការពារ​បាន​ក្នុងករណី​ឧបទ្ទវហេតុ​នុយក្លេអ៊ែរ​ប៉ុណ្ណោះ តែ​មិន​ធានា​ចំពោះ​គ្រាប់បែកនុយក្លេអ៊ែរ​ទេ​

Post navigation