Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បវរកញ្ញា​មី​យ៉ាន់​ម៉ា​ទៅដល់​កាណាដា​និង​ទទួលបាន​សិទ្ធិ​ជ្រកកោន​

Views: 14

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ បវរកញ្ញា​មី​យ៉ាន់​ម៉ា ដែល​និយាយ​ប្រឆាំង​រដ្ឋប្រហារ​យោធា​នៅក្នុង​ប្រទេស​កំណើត​របស់​នាង បាន​ទៅ​ដល់​កាណាដា​កាលពី​ថ្ងៃ​ពុធ​ទី​២៨​កញ្ញា​កន្លែង​ដែល​នាង​​ត្រូវបាន​ផ្តល់​សិទ្ធិ​ជ្រកកោន បន្ទាប់​ពី​ជាប់គាំង​នៅ​អាកាសយានដ្ឋាន​ក្នុង​ប្រទេស​ថៃ​អស់​រយៈពេល​ជិត​មួយ​សប្តាហ៍​។​

​លោក ធី​ន មួង ធូ (Tin Maung Htoo) មក​ពី​បណ្តាញ​សកម្មភាព​កាណាដា​ភូមា បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​ថា នាង ថ​រ ណាន់​ដា អ៊ុង (Thaw Nanda Aung) ហៅ ហា​ន់ ឡេ (Han Lay) “​បាន​មក​ដល់​ទីក្រុង​តូ​រ៉ុន​តូ​ដោយ​សុវត្ថិភាព​”​។​

​លោក​បាន​និយាយថា “​ឥឡូវ​នេះ​នាង​កំពុង​រង់ចាំ​ការហោះហើរ (​ត​ភ្ជាប់​) ទៅ​កាន់​ទីក្រុង​ឆា​ឡូត​ថោ​ន (Charlottetown)” នៅ​ភាគ​ខាងកើត​កាណាដា​កន្លែង​ដែល​នាង​គ្រោង​នឹង​តាំង​ទីលំនៅ​​និង​បន្ត​សកម្មភាព​របស់​នា​ង​ប្រឆាំង​នឹង​រដ្ឋប្រហារ​ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​មី​យ៉ាន់​ម៉ា ដែល​ដឹកនាំ​ដោយ​លោកស្រី អ៊ុង​សាន ស៊ូ​ជី​។​

​លោក ធី​ន មួង ធូ ក៏​បាន​បញ្ជាក់​ដែរ​ថា ការទាមទារ​សិទ្ធិ​ជ្រកកោន​នយោបាយ​របស់​នា​ង​ក្នុង​ប្រទេស​កាណាដា​ត្រូវ​បាន​ទទួលយក​។​

​បវរកញ្ញា​រូបនេះ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សំខាន់​មួយ​ក្នុង​ទីក្រុង​បាងកក​តាំងពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន បន្ទាប់​ពី​បាន​មក​ដល់​តាម​ជើងហោះហើរ​ពី​វៀតណាម​ជុំវិញ​អ្វី​ដែល​មន្ត្រី​​អន្តោប្រវេសន៍​ថៃ​និយាយថា​ជា​បញ្ហា​លិខិតឆ្លងដែន​របស់​នាង​។ នាង​បាន​មក​រស់​នៅក្នុង​ប្រទេស​ថៃ​ចាប់តាំងពី​បាន​ភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា​កាលពី​ឆ្នាំមុន​។​

​នៅក្នុង​សារ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​នាង នាង​ហាន់​ឡេ​បាន​និយាយថា នាង​ខ្លាច​ប៉ូលិស​មី​យ៉ាន់​ម៉ា​នឹង​មក​យក​នាង​នៅ​អាកាសយានដ្ឋាន​ហើយ​បាន​ទាក់ទង​ទៅ​ទីភ្នាក់ងារ​ជនភៀសខ្លួន​​របស់​អង្គការសហប្រជាជាតិ​។​

​លោក ហ្វីល រ៉ូបឺត​សុន (Phil Robertson) នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​ចោទប្រកាន់​អ្នកគ្រប់គ្រង​នៅ​មី​យ៉ាន់​ម៉ា​ថា​បាន​ប្រើប្រាស់​លិខិតឆ្លងដែន “​ជា​អាវុធ​ប្រឆាំង​នឹង​ប្រជាជន​របស់​ពួកគេ​” និង​បាន​ដាក់ “​អន្ទាក់​ដើម្បី​ព្យាយាម​បង្ខំ​នាង​ហាន់​ឡេ​ឱ្យ​ត្រឡប់​ទៅ​មី​យ៉ាន់​ម៉ា​វិញ កន្លែង​ដែល​នាង​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការចាប់ខ្លួន​ភ្លាមៗ​»៕

​លោក​បាន​ហៅ​វា​ថា​ជា “​សកម្មភាព​នយោបាយ​ដោយ​ចេតនា​ដោយ​របប​យោធា​ដើម្បី​ធ្វើឱ្យ​នាង​គ្មាន​រដ្ឋ​”៕

នាង​ហាន់​ឡេម​កដល់​កាណាដា​ដោយ​សុវត្ថិភាព

នាងទូរស័ព្ទប្រាប់មិត្តភ័ក្តិនិងសហការីថា «ខ្ញុំមានសុវត្ថិភាពហើយ»

Post navigation