Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អា​ស៊ែ​បៃ​ហ្សង់​ចាប់ខ្លួន​អតីត​ប្រមុខ​រដ្ឋាភិបាល​ផ្តាច់ខ្លួ​ន ក្រោយ​ដណ្តើម​កាន់កាប់​តំបន់​ណាហ្គ័រ​ណូ​ការ៉ាបាក់​ឡើងវិញ​

Views: 1

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អា​ស៊ែ​បៃ​ហ្សង់​បាន​និយាយថា ខ្លួន​បាន​ចាប់​អតីត​ប្រមុខ​រដ្ឋាភិបាល​ផ្តាច់ខ្លួន​របស់​តំបន់​ណាហ្គ័រ​ណូ​ការ៉ាបាក់ (Nagorno-Karabakh) ខណៈ​ដែល​គាត់​ព្យាយាម​ឆ្លង​ចូល​ទៅក្នុង​ប្រទេស​អា​មេ​នី​កាលពី​ថ្ងៃ​ពុធ រួម​ជាមួយនឹង​មនុស្ស​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត​ដែល​បាន​ភៀសខ្លួន​បន្ទាប់ពី​ការវាយប្រហារ​រយៈពេល ២៤ ម៉ោង​របស់​អា​ស៊ែ​បៃ​ហ្សង់​កាលពី​សប្តាហ៍​មុន ដើម្បី​ដណ្តើម​ការគ្រប់គ្រង​តំបន់​ហ៊ុមព័ទ្ធ​នេះ​ឡើង​វិញ​។

​ការចាប់ខ្លួន​លោក រូបិន វ៉ា​ដាន់​យ៉ាន (Ruben Vardanyan) ត្រូវបាន​ប្រកាស​ដោយ​សេវា​ការពារ​ព្រំដែន​របស់ អា​ស៊ែ​បៃ​ហ្ស​ង់​។ វា​ហាក់ដូចជា​ឆ្លុះបញ្ចាំង​ពី​ចេតនា​របស់ អា​ស៊ែ​បៃ​ហ្ស​ង់​ក្នុង​ការអនុវត្ត​យ៉ាង​ឆាប់រហ័ស និង​ដោយ​បង្ខំ​នៅ​ក្នុង​តំបន់​នេះ បន្ទាប់​ពី​ការវាយលុក​របស់​យោធា​ដែល​បាន​ជំរុញ​ឱ្យ​មាន​ការ​ភៀសខ្លួន​យ៉ាង​ឆាប់រហ័ស​នៃ​ជនជាតិ​អា​មេ​នី​។​

​លោក​វ៉ា​ដាន់​យ៉ាន ជា​ពាណិជ្ជករ​មហាសេដ្ឋី​ដែល​បាន​បង្កើត​ទ្រព្យសម្បត្តិ​របស់​គាត់​នៅក្នុង​ប្រទេស​រុស្ស៊ី កន្លែង​ដែល​គាត់​ជា​ម្ចាស់​ធនាគារ​វិនិយោគ​ដ៏​ធំ​មួយ​នោះ បាន​ផ្លាស់​មក​រស់នៅ​ក្នុង​តំបន់​ណាហ្គ័រ​ណូ​ការ៉ាបាក់​ក្នុង​ឆ្នាំ ២០២២ ហើយ​បាន​បម្រើការ​ជា​ប្រមុខ​រដ្ឋាភិបាល​ក្នុង​តំបន់​នេះ​អស់​រយៈពេល​ជា​ច្រើន​ខែ​មុន​ពេល​ចុះ​ចេញពី​តំណែង​កាលពី​ដើមឆ្នាំ​នេះ​។​

​សេវា​ឆ្មាំ​ព្រំដែន​បាន​និយាយថា លោក​វ៉ាន់​ដាន់​យ៉ាន​ត្រូវបាន​នាំខ្លួន​ទៅ​កាន់​រដ្ឋធានី​បា​គូ (Baku) របស់ អា​ស៊ែ​បៃ​ហ្ស​ង់ ហើយ​បាន​ប្រគល់​ទៅឱ្យ “​ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ​” ដែល​នឹង​សម្រេច​ជោគវាសនា​របស់​គាត់​។ សេវា​ឆ្មាំ​ព្រំដែន​បាន​បង្ហោះ​រូបភាព​លោក​វ៉ាន់​ដាន់​យ៉ាន​កំពុង​ក្រៀក​ដោយ​ឆ្មាំ​ព្រំដែន​ពីរ​នាក់​នៅ​ក្បែរ​ឧទ្ធម្ភាគចក្រ​មួយ​។​

​កាលពី​ថ្ងៃ​ពុធ​ផងដែរ ក្រសួង​សុខាភិបាល​របស់ អា​ស៊ែ​បៃ​ហ្សង់​បាន​និយាយថា ទាហាន​អា​ហ្សែ​បៃ​ហ្សង់​សរុប​ចំនួន ១៩២ នាក់​ត្រូវបាន​សម្លាប់ និង ៥១១ នាក់​បាន​រងរបួស​ក្នុងអំឡុង​ការវាយលុក​នៅ​តំបន់​ណាហ្គ័រ​ណូ​ការ៉ាបាក់​។ ក្រសួង​បាន​និយាយថា ជន​ស៊ីវិល អា​ស៊ែ​បៃ​ហ្សង់​ម្នាក់ក៏​បាន​ស្លាប់​នៅក្នុង​អរិភាព​នេះ​ផង​ដែរ​។​

​មន្ត្រី​ណាហ្គ័រ​ណូ​ការ៉ាបា​ក់​បាន​និយាយ​មុន​នោះ​ថា មនុស្ស​យ៉ាង​ហោច​ណាស់​២០០​នាក់​នៅ​ខាង​ពួកគេ រួមទាំង​ជន​ស៊ីវិល ១០​នាក់ ត្រូវបាន​សម្លាប់ និង​ជាង ៤០០​នាក់​បាន​រងរបួស​នៅក្នុង​ការប្រយុទ្ធ​គ្នា​។​

​យោង​តាម​អាជ្ញាធ​រអា​មេ​នី មាន​មនុស្ស​ជាង ៥៣.០០០ នាក់ ឬ​ប្រហែល ៤៥% នៃ​ចំនួន​ប្រជាជន​១២០.០០០​នាក់​របស់​តំបន់​ណាហ្គ័រ​ណូ​ការ៉ាបាក់ បាន​ចាកចេញ​ពី​តំបន់​នេះ​ទៅកាន់​ប្រទេស​អា​មេ​នី​គិត​ត្រឹម​យប់​ថ្ងៃ​ពុធ​៕

​លោក រូបិន វ៉ា​ដាន់​យ៉ាន ត្រូវបាន​ចាប់ខ្លួន​រួច​នាំ​ទៅ​រដ្ឋធានី​បា​គូ​របស់ អា​ស៊ែ​បៃ​ហ្ស​ង់

Post navigation