Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាគារស្នាក់នៅមួយខ្នងសម្រាប់កងទ័ពត្រូវបានបញ្ចុះបឋមសិលាសាសង់នៅទីបញ្ជាការតំបន់ប្រតិបត្តុការសឹករងកំពង់ឆ្នាំង

Views: 5

ដោយៈទេពកង្រី/កំពង់ឆ្នាំង: នៅថ្ងៃទី៣០ខែមីនាឆ្នាំ២០២៣នៅក្នុងតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងមានរៀបចំបញ្ចុះបឋមសិលាធ្វើការសាងសង់អាគាស្នាក់នៅមួយខ្នងបស់កងទ័ពដែលធ្វើអំពីថ្មប្រក់ក្បឿង

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពមេបញ្ជាការសឹករងកំពង់ឆ្នាំងលោក ឧត្តមសេនីយ៍ត្រី អ៊ុ សុភា និងលោកវរះសេនីយ៍ឯក ជឿង ង៉ុកជឿង មេបញ្ជាការងបញ្ជាការដ្ឋានយោធាខេត្ត ប៊ិញធួន រួមនិងប្រតិភូកងទ័ពវៀតណាម នាយទាហាន នាយទាហានរងក្នុងតំបន់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងចូលរួមផងដែរ ។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា បានអោយដឹងថាអាគាស្នាក់នៅរបស់កងទ័ពដែលកំពុងបញ្ចុះបឋមសិលាសាងសង់មានទទឹង១១ម៉ែត្របណ្តោយប្រវែង៣៩ម៉ែត្រសង់ខ្ពស់ពីដីមានមួយជាន់ដែលជាអំណោយរបស់បញ្ជាការដ្ឋានខេត្តប៊ិញធួននៃសាធារណ:រដ្ឋសង្គមនិយមវៀតណាម ។

លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានឱ្យដឹងទៀតថា កិច្ចការទាំងអស់នេះគឺបានផ្ដើមឡើងពីការសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដែលជាមិត្តម៉ឺនឆ្នាំរួមសុខរួមទុក្ខជាមួយគ្នាដែលមិនអាចអត់បាន ។

លោកមេបញ្ជាការសឹករងកំពង់ឆ្នាំងបានអោយដឹងបន្ថែមទៀតថា ដោយមើលឃើញពីភាពខ្វះខាតអគារស្នាក់នៅរបស់កងទ័ពដែលអាគារខ្លះជាអាគាបន្សល់ទុកយូមកហើយដែលមានសភាពចាស់ទ្រុឌទ្រោមនិងមិនអាចស្នាក់នៅទើបលោកស្នើសុំទៅបញ្ជាការដ្ឋានយោធាខេត្តប៊ិញធួន នៃប្រទេសវៀតណាមហើយអាគាដែលទើបនឹងបញ្ចុះបឋមសិលសនេះមាន១ខ្នង៨បន្ទុប់ ៕ P / N

Post navigation