Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាជ្ញាធខេត្ត រៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង និងការសម្អាតបរិស្ថាន ក្រុងពោធិ៍សាត់

Views: 4

ដោយៈ សុក្ខារិន / ពោធិសាត់ៈ នៅថ្ងៃទី២១ មីនា ២០២៣ រដ្ឋបាលសាលាខេត្ត សាលាក្រុងពោធិ៍សាត់ និងមន្ទីរទេសចរណ៍ ខេត្តពោធិ៍សាត់ បានរៀបចំកម្មវិធីបញ្ជ្រាប ការយល់ដឹង និងការសម្អាតបរិស្ថាន ដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ក្រោមប្រធានបទ «ទីក្រុងស្អាត​បដិសណ្ឋាកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជា ផ្តល់ភាពកក់ក្តៅ» ដែលពិធីនេះ ធ្វើឡើងនៅបរិវេណវេទិកាអុំទូក ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដោយមានអ្នកចូលរួម ៨០អង្គ/នាក់។

លោក ក្រូច សុខុន អភិបាលរងក្រុងពោធិ៍សាត់ បានលើកឡើងថាៈ​ គណៈកម្មាធិការ ជាតិ វាយតម្លៃទីក្រុងស្អាត បានកំណត់ថ្ងៃទី២១ ខែមីនា ជារៀងរាល់ឆ្នាំ សម្រាប់រៀបចំ កម្មវិធីបញ្ជ្រាបការយល់ដឹង និងការសម្អាតបរិស្ថាន ដោយឆ្នាំនេះ ជាលើកទី១១ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ»។

បេក្ខភាពក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់ ទទួលបានពានរង្វាន់ជ័យលាភីទីក្រុងស្អាត ផ្ការំដួល ២ទង សុពលភាពឆ្នាំ២០២២-២០២៥ និងវិញ្ញាបនបត្រទទួលស្គាស់ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការ កម្ពុជាស្អាត កម្ពុជាបៃតង និងត្រូវបានទទួលស្គាល់ជាអង្គភាពឆ្នើម។ ដើម្បីឲ្យក្រុងពោធិ៍សាត់ ឈានទទួលបានជ័យលាភីរំដួល ៣ ទង ក្នុងការប្រឡងប្រណាំង លើកក្រោយ គប្បីយើងទាំងអស់គ្នា រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ សំដៅធ្វើយ៉ាងណាក្រុងស្អាត និងមានសោភ័ណភាព លេចធ្លោរឡើង។

លោក សាយ សុជាតិ អភិបាលរងខេត្តពោធិ៍សាត់ បានអានសាលិខិតរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស នៃគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត លើកទី១១ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋាកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជា ផ្តល់ភាពកក់ក្តៅ» និងពិធីប្រកាស ជ័យលាភីទីក្រុងស្អាត លើកទី៣ ។

ការគោរពពិធីនេះ បានរួមចំណែកបំផុស និងលើកទឹកចិត្តដល់បងប្អូន ជាពិសេស យុវជន ឲ្យបន្តជំរុញបន្ថែមទៀត ក្នុងការលើកកម្ពស់ ការអភិវឌ្ឍបៃតង ការផ្តល់នូវ បដិសណ្ឋាកិច្ចល្អ ធ្វើឲ្យវិស័យទេសចរណ៍ និងសង្គមជាតិ រីកចម្រើន។

លោកបានថ្លែងថាៈ ឆ្នាំនេះ ជាលើកទី១១ ដែលបានឆ្លុះបញ្ចាំង យ៉ាងច្បាស់ថា ទីក្រុង ដែលមានភាពទាក់ទាញ គួរឲ្យចង់ទស្សនាកម្សាន្ត និងស្នាក់នៅសម្រាប់ភ្ញៀវទេសចរ ជាតិ អន្តរជាតិ គឺជាទីក្រុង ដែលស្អាត មានបរិស្ថានល្អ ធានាបានសន្តិសុខ សុវត្ថិភាព ផ្តល់នូវបដិសណ្ឋាកិច្ចល្អ ភាពរួសរាយ រាក់ទាក់ ជាមួយនឹងភាពជាម្ចាស់ផ្ទះ ដែលផ្តល់នូវការស្វាគមន៍ ប្រកបដោយភាពកក់ក្តៅ។

ការអភិវឌ្ឍន៍ទីក្រុង គឺមិនត្រឹមតែគិតគូរពីភាពស្អាត បរិស្ថានល្អ ហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់សុខុមាលភាពសង្គម ការថែរក្សា និងលើកស្ទួយវប្បធម៌ ប្រពៃណី តែប៉ុណ្ណោះទេ ក៏ត្រូវរៀបចំផ្តល់ នូវបដិសណ្ឋាកិច្ចល្អ តាមរយៈការបង្ហាញនូវចរឹក លក្ខណៈនៃជនជាតិខ្មែរ និងភាពជាម្ចាស់ផ្ទះដ៏ល្អ។

ខាងមុខនេះ ប្រទេសកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោមពាក្យស្លោក «គីឡារស់ក្នុងសន្តិភាព »ដោយផ្តោតសំខាន់លើការជម្រុញសកម្មភាពកីឡាតាមរយៈការអប់រំផ្សព្វផ្សាយ ការប្រឡងប្រណាំងនិងការដាក់ចេញយុទ្ធនាការនានា។

ឆ្លើយតបទៅនឹងប្រធានបទ ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ សូមឲ្យរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរអង្គភាព សាលារៀន ទីវត្តអារាម និងប្រជាពលរដ្ឋ ត្រូវបន្តខិតខំយក ចិត្តទុកដាក់ លើការងារអាទិភាព រួមមាន ធានាឲ្យបាននូវសុខ សន្តិភាព ស្ថិរភាព និងវិបុលភាពជាមូលដ្ឋានគ្រឹះ។ បន្តពង្រឹងនិងលើកកម្ពស់ភាពជាដៃគូរទាំងរដ្ឋ ឯកជន ដើម្បីជម្រុញការអភិវឌ្ឍន៍ គោលដៅទេសចរណ៍ ទាំងទីប្រជុំជន និងទីក្រុងប្រកបដោយ និរន្តរភាព។ អនុវត្តវិធានការគោលនយោបាយយុទ្ធនាកាឆ្នាំទស្សនាកម្ពុជា ២០២៣ ជាកិត្តិនាមនិងមុខមាត់កម្ពុជា ទៅកាន់ទីផ្សាទេសចរណ៍ពិភពលោក។ អភិវឌ្ឍទីក្រុង ត្រូវមានកិច្ចសហការថ្នាក់ជាតិ អន្តរជាតិត្រូវចែករំលែកនូចំណេះដឹង បទពិសោធន៍ និងកៀងគរប្រភពធនធាន។ បំផុសប្រជាជនគ្រប់ៗរូបភាពជាម្ចាស់ផ្ទះក្នុងការអភិវឌ្ឍ និងថែរក្សាទីក្រុងស្អាតប្រកបដោយបរិស្ថានល្អ ស្អាត ឆ្លាត និងបៃតង៕/V/R

Post navigation