ចែករម្លែក

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ អនុវត្តន៍​តាម​កា​ណែនាំ​របស់ លោក ឃួ​ង ស្រង អភិបាល​រាជធានី​ភ្ន​ពេញ លោក ឃឹម ស៊ុន​សូ​ដា លោក​អភិបាលខណ្ឌ​កំបូល បាន​ចាត់​ឲ្យ​លោក សេង គន្ធ អភិបាលរងខណ្ឌ ដឹកនាំ​ក្រុមការងារ និង​ក្រុម​សន្តិសុខ​សាលាខណ្ឌ ដោយ​ដាក់​គ្រឿងចក្រ ធ្វើការ​ជួសជុល​ផ្លូវ​ដែល​ខូច​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​លិច​មួយរយៈ​កន្លងមកនេះ ដោយ​ធ្វើការ​ជួសជុល​ជាបន្ទាន់ ដែល​បងប្អូន​ប្រជាពលរដ្ឋ​ពិបាកធ្វើ​ដំណើរ មាន​ចំនួន​៤​ខ្សែ​។​

១- ផ្លូវដី​ស្ពាន​សាក់​ប្រយុទ្ធ​ប្រវែង ៥០០​ម៉ែត្រ​ចាក់ដី​អំបិល កៀរ​កិន​បង្ហាប់ ស្តិ​ត​នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ឪឡោក​។​
២- ផ្លូវដី​ប្រវែង ៣,៥០០​ម៉ែត្រ​ចាក់​ថ្ម​បាទ​រុ​ណ្តៅ​កៀរ​កិន​បង្ហាប់ ចាប់ពី​ភូមិ​ត្ត​ពាំង​ពោធិ៍ ភូមិ​ព្រៃ​តា​ប៉ុក ភូមិ​អង្គ​ស្លែង ដល់​ព្រំប្រទល់ យុំ​សំរោង​លើ ស្រុក​អង្គស្នួល​។​
៣- ផ្លូវដី​ចាប់ពី​ផ្លូវ​៤២ រហូតដល់ តម្រួត​បទបញ្ជារ ប្រវែង ៣,០០០​ម៉ែត្រ​ចាក់​ថ្ម​បាត រណ្តៅ​កៀរ​កិន ស្ថិតនៅ ភូមិ​លិច​វត្ត ភូមិ​អង្គ​បឹង​ចក ភូមិ​អំពិល ភូមិ​ស្នួល​ខ្ពស់ ភូមិ​សា​ឡូង សង្កាត់​កំបូល រហូតដល់​ព្រំប្រទល់​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
៤- ផ្លូវ​បេតុង​ចូលា​លា​ខណ្ឌ ប្រវែង ៥៥០​ម៉ែត្រ​កាយ​ដី​ស្អុយ​ចេញ​ដាក់​ដី​អំបិល ដាក់​ថ្ម​មុ​ិ​ច កិន​កៀរ​បង្ហាប់ ស្ថិតនៅ​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម