Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាជ្ញាធរ​ក្រុង និង​មន្ទីរ​បរិស្ថាន ចុះ​ដាំ​ដើមឈើ​ប្រភេទ​ផ្កាក្ងោក ជាង ២.០០០ ដើម តាម​ដងផ្លូវ និង​សួនច្បារ ក្នុង​ក្រុង​កំពង់ឆ្នាំង

Views: 1

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ កូនឈើ​ផ្កា ប្រ​ភេ​ដើម​ក្ងោក ផ្កា​ពណ៌​លឿង និង ពណ៌​ក្រហម ជាង ២.០០០ ដើម ជា​អំណោយ​របស់លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ផ្តល់​តាមរយៈ​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង ត្រូវបាន​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង និង​មន្ទីរ​បរិស្ថាន យកមក​ដាំ​តាម​សួនច្បារ និង​ផ្លូវ​នានា ក្នុង​ក្រុង​កំពង់ឆ្នាំង ។​

​ពិធី​ដាំ​កូនឈើ​ប្រភេទ​ផ្ការ​នេះ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ម៉ន ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តកំពង់ឆ្នាំង និង​លោក យិន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង និង លោកគ្រូ​អ្នក​គ្រួ សិស្សានុសិស្ស អាជ្ញាធរ​សង្កាត់​ទាំង​៤ របស់​ក្រុង​កំពង់ឆ្នាំង ។​

​លោក យិន សា​វ៉េ​ន បានឱ្យដឹងថាៈ គឺ​ដើម្បី​សោភ័ណភាព នៃ​គម្រប​ពណ៌​បៃតង ព្រោះ​ដើម​ក្ងោក​នេះ វា​នឹង​ធ្វើឱ្យ​តំបន់​នេះ មាន​សោភ័ណភាព ពណ៌​បៃតង​ស្រស់បំព្រង ក្នុង​រដូវវស្សា និង​ភាគច្រើន​នៅ​រដូវប្រាំង តែង​ចេញ​ផ្កា ផ្តល់​សោភ័ណភាព ក្នុងការ​ទាក់ទាញ ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត​ក្នុង​ខេត្ត កាន់តែច្រើន និង​បាន​ចូលរួមចំណែក​លើកស្ទួយ ជីវភាព​ប្រជាពលរដ្ឋ​យើង តាម​ការលក់ដូរ ជូន​ដល់​ភ្ញៀវទេសចរ​ផងដែរ​។ អាជ្ញាធរ​ក្រុង បានរៀបចំ​ដាំ​ដើម​ក្ងោក នៅតាម​ចិញ្ចើមផ្លូវ​នានា និង សួនច្បារ​ក្នុង​ក្រុង​កំពង់ឆ្នាំង ។​

​លោក​អភិបាលក្រុង​កំពង់ឆ្នាំង បានធ្វើការ​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ នៅក្នុង​ក្រុង​កំពង់ឆ្នាំង ចូលរួម​ជួយ​ថែទាំ​កូនឈើ ដែល​បាន​ដាំ​ហើយ នាពេលនេះ ឱ្យបាន​ល្អប្រសើរ​ផង ។​

​សិស្សានុសិស្ស ដែល​បាន​ចូលរួម​ដាំ​ដើមឈើ​នោះ បាន​សំដែង​នូវ​ការចាប់​អារ​ម្មយ៉ាង​ខ្លាំង ចំពោះ​ការដាំ​ដើម​ក្ងោក នាពេលនេះ ព្រោះ​បានផ្តល់​ផលប្រយោជន៍​ជាច្រើន សម្រាប់​ប្រជាពលរដ្ឋ​យើង​ទាំងអស់ ដែល​នឹង​បានឃើញ​ផ្កាក្ងោក និង​ផ្កា​ពាសពេញ​ដងផ្លូវ នៅ​ក្រុង​កំពង់ឆ្នាំង ។​

​សូមបញ្ជាក់ថា នេះ​មិនមែនជា​លើកទីមួយ​នោះទេ ដែល​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង បាន​ដាំ​ដើមឈើ​អម​តាមផ្លូវ​នានា ក្នុង​ក្រុង​កំពង់ឆ្នាំង និង​តាម​សួនច្បារ ។ កន្លងមក អាជ្ញាធរ​ក្រុង ក៏​ធ្លាប់បាន​ដាំ​ដើមឈើ​ផងដែរ ដូច​ជាដើម​ត្របែកព្រៃ ដើម​ធ្នង់ និង ដើមឈើ​ផ្សេងៗ​ទៀត ដែល​ធ្វើឱ្យ​ក្រុង​កំពង់ឆ្នាំង មាន​សោភ័ណភាព និង បរិស្ថាន​ស្រស់បំព្រង នា​គ្រប់​រដូវ​កាល ។

​ចំពោះ​ដើម​ក្ងោក​ដែល​បាន​ដាំ​នាពេលនេះ នឹង​កែប្រែ​មុខមាត់​ក្រុង​កំពង់ឆ្នាំង កាន់​តែមាន​សភាព​ស្រស់​ស្អាត​បន្ថែមទៀត នៅពេលដែល​ផ្កាក្ងោក​ចាប់ផ្ដើម​ផ្កា ៕/V​

Post navigation