Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាជ្ញាធរ ,នគរបាលក្រុងប៉ោយប៉ែតនិងនគរបាលការពារព្រំដែនគោកវរ:៨៩១ ចុះពិនិត្យស្ថានភាពទឹកជំនន់ព្រំដែនកម្ពុជា-ថៃនិងផ្តល់ស្បៀងអាហារជូនពលរដ្ឋរងគ្រោះ

Views: 2

ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ: អនុវត្តតាមបទបញ្ជានិងការណែនាំរបស់លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នៅថ្ងៃទី១ ខែតុលាឆ្នាំ២០២២ បានចូលរួមជាមួយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ចុះពិនិត្យស្ថានភាពទឹកជំនន់ និងបាននាំយកអំណោយទៅចែកជូនពលរដ្ឋចំនួន១៤០គ្រួ សារ ដែលរស់នៅតាមបណ្តោយអូរព្រំដែនកម្ពុជា-ថៃហើយកំពុងរងគ្រោះដោយទឹកជំនន់ នៅសង្កាត់អូរជ្រៅ។

នៅក្រុងប៉ោយប៉ែត ពលរដ្ឋរងគ្រោះដោយទឹកជំនន់ត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពចំនួនពីរទីតាំងគឺ :១-នៅទីទួលសុវត្ថិភាពផ្សារមង្គលចំនួន ៣៤ គ្រួសារនិង ២-នៅទីទួលសុវត្ថិភាពសាលារៀនកូរ៉េចំនួន៖៤៣ គ្រួសារ និងប្រជាពលរដ្ឋ ដែលពុំទាន់ឡើងមកទីទួលសុវត្ថិភាពចំនួន៦៣គ្រួសារ។

មន្រ្តីបានផ្តល់អំណោយដូចជា អង្ករ ទឹកស៊ីអីវទឹកសុទ្ធ ស្ករស អំបិលនិងប៊ីចេង។

សូមបញ្ជាក់ថា ពលរដ្ឋមួយចំនួន ត្រូវបានកម្លាំងនគរបាល យោធា កងរាជអាវុធហត្ថ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានជួយជម្លៀសពលរដ្ឋដែលងាយរងគ្រោះដូចជា ស្ត្រីមានផ្ទៃពោះ ចាស់ជរា អ្នកជម្ងឺ គ្រួសារដែលមានកុមារតូចៗច្រើនទៅកាន់ទីទួលមានសុវត្ថិភាពជាបន្តបន្ទាប់៕សរន

Post navigation