ចែករម្លែក

ដោយ​:​ភ្នំ​ខៀវ​/​ប៉ៃលិន​៖​អាជ្ញាធរខេត្ត​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​គ្រា​ដែល​កម្ពស់​ទឹកស្ទឹង​ប៉ៃលិន​ហក់​ឡើង​យ៉ាងគំហុក​ក្នុង​រយៈពេល​ខ្លី​។​នៅ​រសៀល​ថៃ្ង​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ នេះ​រដ្ឋបាលខេត្ត​ប៉ៃលិន​បានចេញ​សេចក្តីប្រកាស​ព័​ត៌​មួយ​ក្រើនរំលឹក​ទៅដល់​ប្រជាពលរដ្ឋ ។​ពិសេស​ពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​ដងអូរ និង​ដងស្ទឹង​ទាំងអស់​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន ពិសេស​ក្មេងៗ​ជា​កូនចៅ​តូចៗ​។​

ប្រភព​ដដែល​បន្តថា​៖​ដោយសារតែ​ការពិនិត្យ​ឃើញ​សភាព​ទឹកស្ទឹង​រយៈពេល​ចុង​ក្រោយនេះ​ទឹកភ្លៀង​បាន​ធ្លាក់​យ៉ាងខ្លាំង​នៅ​តំបន់ភ្នំ​ដែលជា​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ស្ទឹង​ប៉ៃលិន​ធ្វើឱ្យ​តំបន់​វាលទំនាប​នានា​និង​ទឹកស្ទឹង​ប៉ៃលិន​មានទឹក​ឡើង​រហូតដល់​កម្ពស់​១,៨​ម៉ែ​ត្រថ​។​ខណៈដែល​ជាធម្មតា​ទឹកស្ទឹង​ខាងលើនេះ​ទឹក​មាន​កម្ពស់​ត្រឹមតែ​០,៥​ម៉ែត្រ​ប៉ុណ្ណោះ​។​ដូចនេះ​បងប្អូន​ចាំបាច់​ត្រូវ​ត្រៀម​លក្ខ​ណះ​ជាមុន​ជៀសវាង​ប្រការ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​កើតឡើង​ជាយថាហេតុ​។​

​នេះ​ជា​លើកដំបូង​ហើយ​នៅក្នុង​រដូវវស្សា​ដែល​បាន​បង្ក​ឱ្យ​ទឹកភ្លៀង​ហូរ​ចាក់​ខ្លាំង​ជាប់ៗ​គ្នា​ចូល​តំបន់​ទំនាប​ធ្វើឱ្យ​ស្ទឹង​ប៉ៃលិន​មាន​ជំនន់​ហក់​ឡើង​យ៉ាងគំហុក​ចាប់តាំងពី​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​មក​៕S/

​ ​រូបថត​:​ស្ថានភាព​ទឹកស្ទឹង​ប៉ៃលិន​ឡើង​ជន់​លឿន​គួរ​ឲ្យ​គាត់​សម្គាល់​(​រូប​:​ភ្នំ​ខៀវ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម