Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាជ្ញាធរ សូមឱ្យប្រជាពលរដ្ឋ ថែរក្សា និងមិនរំលោភបំពានចិញ្ចើមផ្លូវ សម្រាប់ការប្រើប្រាស់ កម្មសិទ្ធិផ្ទាល់ខ្លួន

Views: 4

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ចុងឆ្នាំ២០២២ និង ២០២៣ នេះ បានរៀបចំជួសជុលផ្លូវ រៀបការូឡា តាមចិញ្ចើមផ្លូវជាតិលេខ៦ ឱ្យសោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយតាមចិញ្ចើមផ្លូវតាមបណ្តោយផ្លូវជាតិលេខ ៦ ក្នុងខណ្ឌជ្រោយចង្វារ។

ក្នុងពេលដំណើរការរៀបចំចិញ្ចើមផ្លូវ ខាងលើនេះ អាជ្ញាធររាជធានី សូមអរគុណ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ បានរួមសហការ និងធ្វើតាមការ ណែនាំ របស់អាជ្ញាធរមូលដ្ឋាន មិនរំលោភបំពានចិញ្ចើមផ្លូវ សម្រាប់ការប្រើប្រាស់ កម្មសិទ្ធិផ្ទាល់ខ្លួន។ យើងចូលរួមគ្នាទាំងអស់គ្នា ដើម្បីរស់នៅក្នុងសហគមន៍មួយ ដែលមានបរិស្ថានស្អាត។

នៅរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ ពិសេសតំបន់ជ្រោយចង្វារ មានបរិស្ថាន ស្អាត សណ្តាប់ធ្នាប់សាធារណៈល្អ៕ V / N

Post navigation