ចែករម្លែក

ដោយ​បាយ័ន​/​ឧ​ត្ត​រ​មានជ័យ​:​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២៥​នាក់​ដែល​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​ហើយ​ត្រូវបាន​ភាគី​ថៃ​យកទៅដាក់​ពន្ធនាគារ​នា​តាំងពី​ឆ្នាំ​២០១៧​កន្លងមក​។​ឥឡូវ​ត្រូវបាន​ដោះលែង រួច​បញ្ជូនមក​ស្រុកកំណើត​វិញ​។​ពិធី​ប្រគល់​និង​ទទួល​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​២៥​នាក់ បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១៥​និង​១៥​នាទី​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០២០​នេះ​ស្ថិតនៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ក្នុង​ទឹកដី​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​បាន​និយាយថាៈ​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២៥​នាក់​មកឱ្យ​កម្ពុជា​វិញ​។​ជន​ទាំង​២៥​នាក់​ត្រូវ​ទាហាន​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២០ ខែឧសភា​ឆ្នាំ​២០១៧​កន្លងទៅនេះ​ពីបទ​ឆ្លងដែន​ខុសច្បាប់​កាប់​ឈើ​ក្រញូង​ខុសច្បាប់​ក្នុង​ដី​ថៃ ។​ដោយ​ចូល​តាម​ចំណុច​អូរ​ស្វាយ និង​វាល​ខ្សាច់ ហើយ​បញ្ជូនទៅ​ដាក់ពន្ធនាគារ​នៅ​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ​ចាប់តាំងពី​ពេលនោះ​មក​។

​ជន​ទាំង​២៥​នាក់​មិន​ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជា​ក់​ឈ្មោះ​ឡើយ ដោយ​ក្នុងនោះ​មាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចំនួន​២០​នាក់​,​ខេត្តកំពង់ស្ពឺ​ពឺ​ចំនួន​២​នាក់​,​ខេត្តកំពត​ចំនួន​ម្នាក់​,​ខេត្តក្រចេះ​ចំនួន​ម្នាក់​,​និង​ខេត្ត ព្រះវិហារ​ចំនួន​ម្នាក់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម