Cambodia

អាជ្ញាធរចាប់ខ្លួនមនុស្ស៣នាក់ និងគំរាមយកសម្ភារៈរបស់អ្នកសារព័ត៌មាន នៅពេលតវ៉ាមុខស្ថានទូតចិនក្នុងឱកាសរំលឹក ២៣តុលា

ប្រមូលផ្ដុំគ្នានៅមុខស្ថានទូតចិន ខណៈពួកគេនាំគ្នាដាក់ញ្ញត្តិទាមទារឲ្យរដ្ឋាភិបាលកុម្មុយនីស្តមួយនេះ គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ឱ្យបានពេញលេញ និងទាមទារឱ្យបញ្ឈប់គម្រោងដាក់មូលដ្ឋានយោធានៅកម្ពុជា។

មនុស្ស៣នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះ រួមមាន លោក សុន និមល អ្នកស្រី យ៉យ ស្រីមុំ និងអ្នកស្រី លឹម សាន។

ដោយឡែក អ្នកសារព័ត៌មានដែលមានវត្តមានក្នុងពេលតវ៉ាក្បែរស្ថានទូតចិនក៏ត្រូវបានអាជ្ញាធរជាច្រើននាក់ហៅសួរនាំ និងព្រមានដកហូតដកកាមេរ៉ា និងទូរស័ព្ទរបស់ពួកគេ ហើយបណ្តេញពួកគេចេញពីកន្លែងប្រមូលផ្តុំថែមទៀតផង។

នាយិការប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាCCHR អ្នកស្រី ចក់ សុភាព បានលើកឡើងលើគណនីហ្វេសប៊ុកថា ការចាប់ផ្តើមនៃការរំលឹកខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយការឃាត់ខ្លួន និងបំបែកការជួបជុំទាមទាររបស់ពលរដ្ឋនៅមុខស្ថានទូតចិន។

អ្នកស្រីបន្តថា អ្នកសង្កេតការណ៍របស់CCHR ត្រូវបានអាជ្ញាធរដេញចេញ និងគំរាមដកហូតទូរស័ព្ទដៃថែមទៀតផង។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា CamboJa លោក ណុប វី បានលើកឡើងលើហ្វេសប៊ុកថា ក្នុងកាលៈទេសៈណាក៏ដោយ អ្នកសារព័ត៌មានបានអនុវត្តការងារបស់ពួកគេដើម្បីផលប្រយោជន៍សាធារជនទូទៅ រួមទាំងសមត្ថកិច្ច ដែលគំរាមកំហែង និងគំរាមដកហូតសម្ភារៈរបស់ពួកគេផងដែរ។ លោកបន្តថា សារព័ត៌មានមិនមែនជាឧក្រិដ្ឋកម្មទេ ដូច្នេះសូមអនុវត្តឱ្យបានត្រឹមត្រូវ និងការគោរពចំពោះអ្នកសារព័ត៌មានផង។

លោក ណុប វី បន្ថែមថា ការឃាត់ខ្លួនអ្នកសារព័ត៌ដោយគ្រាន់តែធ្វើការសាកសួរ ការលុបរូបថតរបស់អ្នកសារព័ត៌មាន និងការវាយកម្ទេច សម្ភារៈដែលពួកគេប្រើប្រាស់ គឺជាការគំរាមកំហែង បំភិតបំភ័យ បំបិទសេរីភាពដែលប្រាសចាកពីខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ និងផ្ទុយពីរដ្ឋធម្មនុញ្ញ ព្រមទាំងកតិ្តការ ឬសន្ធិសញ្ញាដទៃទៀត។

ពីខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែតុលា លោក ហ៊ុន សែន បានព្រមានចាត់វិធានការ ចំពោះក្រុមអ្នកតវ៉ាដែលចង់ប្រមូលផ្តុំធ្វើបាតុកម្មដាក់ញត្តិនៅស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ។ លោកថា  កម្ពុជាកំពុងមានទុក្ខដោយសារគ្រោះទឹកជំនន់ ដូច្នេះឱ្យតែហ៊ានរញ៉េរញ៉ៃ លោកនឹងចាត់ការហើយ។ លោកថា លោកដឹងអស់ហើយនូវមុខសញ្ញាអ្នកបញ្ជានេះពីក្រៅប្រទេស ដោយបញ្ជាឱ្យអ្នកខេត្តឡើងមកតវ៉ាចំថ្ងៃខួបលើកទី២៩ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣តុលា។

យ៉ាងណាក្រុមអ្នកតវ៉ា ក្រោយពីបរាជ័យក្នុងការជួបជុំនៅមុខស្ថានទូតចិន ពួកគេទាំងនោះ បាននាំគ្នាបន្តយកញ្ញត្តិទៅដាក់ស្ថានទូតអាមេរិក និងស្ថានទូតបារាំងប្រចាំកម្ពុជា។

ខ្លឹមសារនៃញត្តិនោះ ពួកគាត់ សុំឲ្យរដ្ឋាភិបាលអាមេរិក ជំរុញប្រទេសទាំងអស់ជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ បើកកិច្ចប្រជុំជាថ្មី ដើម្បីពិនិត្យលើការអនុវត្តខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ព្រោះពួកគាត់យល់ថា រដ្ឋាភិបាលកម្ពុជា បានដើរផ្ទុយពីខ្លឹមសារនៃកិច្ចព្រមព្រៀងអន្តរជាតិមួយនេះ។

លើសពីនេះ ពួកគេប្រកាសប្រឆាំងដាច់ខាតចំពោះបំណងរបស់ចិន ក្នុងការបោះទីតាំងយោធានៅកម្ពុជាផងដែរ។ ប៉ុន្តែបញ្ហាយោធាចិននេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា និងភាគីចិន ធ្លាប់បដិសេធជាច្រើនសារណាស់មកហើយ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

Football news:

Laporta on Messi's future: This is Barca's priority. I don't think Leo only cares about money. All the clubs in the world want to get it
The first conference League final will be held in Tirana on 25 may 2022
Spain will play Italy and France will play Belgium in the Nations League play-offs. The final tournament will be held in Milan and Turin
Solskjaer about Fred: He was lucky to stay on the field in the 1st half. His second yellow is not a foul
Real can fire Zidane if the club loses to Gladbach in the Champions League (COPE)
Barcelona will not pay players' salaries for January
Ramos is leaning towards leaving Real Madrid (Onda Cero)