Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាជ្ញាធរខេត្តពោធិ៍សាត់ បំផុសឲ្យពលរដ្ឋ ជាពិសេសយុវជន ចូលរួមអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ

Views: 8

ដោយៈ សុក្ខារិន / ពោធិសាត់: នៅថ្ងៃទី២៤ មីនា ២០២២ អាជ្ញាធរខេត្តពោធិ៍សាត់ បានរៀបចំប្រារព្ធទិវាវប្បធម៌ជាតិ បីមីនា លើកទី២៥ ឆ្នាំ២០២៣ និងបានអំពាវនាវ និងបំផុសស្មារតីឲ្យប្រជាពលរដ្ឋគ្រប់រូប ជាពិសេសយុវជន ជាទំពាំងស្នងឫស្សី ត្រូវមានមនសិការស្នេហា ស្រឡាញ់ និងចូលរួមអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ឲ្យកាន់តែមានភាពរឹងមាំ ផ្គុំថ្កើងឡើង។

លោក ហៀម ឃួន អភិបាលរងខេត្ត និងជាតំណាងលោក ខួយ រីដា អភិបាល ខេត្តពោធិ៍សាត់ ដែលបានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីដែលធ្វើឡើងនៅលើ បុរីវប្បធម៌ កោះសំពៅមាសនោះ បានលើកឡើងថាៈ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេច តេជោ ហ៊ុន សែន ចំពោះវប្បធម៌ជាតិ ដែលជាដួងព្រលឹង ជាអត្តសញ្ញាណជាតិ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនង ពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ ពីសហគមន៍មួយ ទៅសហគមន៍មួយ ពីប្រទេសមួយ ទៅប្រទេសមួយ គឺដើម្បីនាំមកនៅសាមគ្គីភាព សន្តិភាព និងសុខដុមនីយកម្ម។

លោកបានបញ្ជាក់ថាៈ ការប្រារព្ធពិធីវប្បធម៌ជាតិ ក្រោមប្រធានបទ យុវជនដើម្បី វប្បធម៌ជាតិ នៅពេលនេះ ក្នុងគោលបំណងជំរុញឲ្យប្រជាជនខ្មែរ ទាំងក្នុងនិង ក្រៅប្រទេស ជាពិសេសយុវជន ដែលជាអ្នកបន្តវេន បានចូលរួមសកម្មភាពអភិរក្ស លើកស្ទួយ និងអភិវឌ្ឍន៍វប្បធម៌ជាតិយើង ឱ្យថ្កុំថ្កើងរុងរឿង តទៅអនាគត។

ក្នុងន័យនេះ លោកអភិបាលរងខេត្ត បានអំពាវនាវដោយបំផុសឱ្យប្រជាពលរដ្ឋ គ្រប់រូប និងយុវជនបន្តវេន ត្រូវចេះបណ្ដុះផ្នត់គំនិតមាន មនសិការ ស្រឡាញ់ ចូលរួមការពារ អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិយើង ឲ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះផងដែរ លោកបានជំរុញឱ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ ត្រូវបន្តពង្រឹងបង្កើនសកម្មភាព នៅគ្រប់ទិដ្ឋភាពទាំងអស់ ដែលទាក់ទងនឹងវប្បធម៌ជាតិយើង សំដៅធ្វើយ៉ាងណា ឱ្យប្រជាជនខ្មែរយើង បានយល់ច្បាស់ ពីតម្លៃនៃវប្បធម៌ ហើយនាំគ្នាចូលរួមទាំងអស់គ្នា។

លោក ឡាច ផេងលី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថាៈ ដើម្បីរួមចំណែកលើកស្ទួយ បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និងមនសិកាស្នេហា ជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន ដែលមានកាតព្វកិច្ចចូលរួម ថែរក្សា ការពារឲ្យស្ថិតស្ថេរគង់វង្ស នូវសម្បត្តិវប្បធម៌ជាតិ ក្នុងការរក្សាបាន នូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍សង្គម មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធីជាច្រើនរៀងរាល់ឆ្នាំ បើទោះជាក្នុងស្ថានភាព នៃការរីករាលដាលជំងឺកូវីដ ១៩ យ៉ាងណាក៏ដោយ ក៏អនុវត្តតាមគន្លងប្រក្រតីភាពថ្មី ដោយបានលើកទង់ជាតិ ទង់ជ្វាលា បដា ពាក្យស្លោក គំនូរផ្សាយសិល្បៈវប្បធម៌ នៅតាមបណ្ដាស្រុក ក្រុង ទាំង ៧ ទូទាំងខេត្ត និងផលិតជាឯកសារវីដេអូ សម្រាប់ផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ និងតាមបណ្ដាញសង្គម ផងដែរ។

ក្រៅពីនោះ នៅតាមតំបន់វប្បធម៌ប្រវត្តិសាស្ត្រ មួយចំនួនដូចជា លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ នៅភោជនីយដ្ឋានប្រវត្តិសាស្ត្រ ក៏បានរៀបចំកិច្ចវិធីផ្សេងៗ ជាមួយនឹងការសម្ដែងសិល្បៈផងដែរ។
ដោយឡែក សម្រាប់ឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិវិញ បានរៀបចំឲ្យមានការ សំដែងសិល្បៈ ទស្សនីយភាព ការប្រគំតន្ត្រី លេងល្បែងប្រជាប្រិយ ពិសេសយុវជន បានទស្សនា និងចូលរួមលេងល្បែងកម្សាន្ត រយៈពេល ៣ យប់ ៣ ថ្ងៃ នៅតាមទីប្រជុំ ជន ពិសេសនៅលើបុរីវប្បធម៌ កោះសំពៅមាស និងទីវត្តអារាមនានា ការដឹកនាំក្រុម សិល្បៈសំដែង ចំនួន ៨ តម្រង់ ក្នុងនោះប្រារព្ធមហោស្រព្យសិល្បៈ ដណ្ដាំស្លម្ហូប អាហារខ្មែរ ថ្នាក់ខេត្តលើកទី៣ និងមានការបង្ហាញម៉ូតសំលៀកបំពាក់ ប្រពៃណី ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ ចំនួន ៧ គូ នៅលើបុរីវប្បធម៌ កោះសំពៅមាស និងបានសម្ដែងចំនួន ៨ តម្រង់ ព្រមទាំងអញ្ជើញបងប្អូនជនជាតិភាគតិចព័រ មកតាំងបង្ហាញម្ហូបជនជាតិ និងបង្ហាញម៉ូតសំលៀកបំពាក់ កូនកំលោះ កូនក្រមុំ ដោយកូនកំលោះមួយគួ សំលៀកបំពាក់ធម្មតា ប្រុសស្រីមួយគួ សំលៀកបំពាក់ ក្នុងសម័យបុរេប្រវត្តិ ដោយប្រើសំបកស្លឹកឈើ ប្រុសស្រីមួយគូ។ លើសពីនេះទៀត មន្ទីរបានរៀបចំប្រឡងម្ហូបអាហារខ្មែរ វិញ្ញាសានំបញ្ចុក សម្លប្រហើរខ្មែរ និងបង្អែម នំខ្មែរ។

លោកប្រធានមន្ទីរ បានបញ្ជាក់ថាៈ​ នៅដើមឆ្នាំ២០២៣ មន្ទីរក៏បានរៀបចំកិច្ចផ្សព្វ ផ្សាយ សីលធម៌សង្គម របៀបសំពះទាំងប្រាំ ការស្លៀកពាក់តាមបែបប្រពៃណីខ្មែរ និងបង្ហាញក្បាច់បាតសិល្បៈខ្មែរ ដល់សិស្សានុសិស្ស នៅតាមសាលាផងដែរ៕ V / N

Post navigation