Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាជ្ញាធរខេត្តកំពង់ធំ សាងសង់ផ្លូវបេតុង ប្រវែង ៣ពាន់ម៉ែត្រ ភ្ជាប់ពីផ្លូវវាងក្រុង ទៅស្តុបក្បាលថ្នល់ក្តីដូង ក្នុងពេលឆាប់ៗនេះ

Views: 9

ដោយ: ភ្នំសន្ទុក / កំពង់ធំៈ អាជ្ញាធរខេត្តកំពង់ធំ ចាប់ផ្តើមសាងសង់ផ្លូវបេតុង ភ្ជាប់ពីផ្លូវវាងក្រុងស្ទឹងសែន ទៅកាន់ស្តុបក្បាលថ្នល់ក្តីដូង ប្រវែង ៣.០០០ ម៉ែត្រ ដើម្បីឆ្លើយតបតាមសំណូមពរ របស់ប្រជាពលរដ្ឋ ដែលកាលរដូវទឹកជំនន់ជន់ លិចរង ការខូចខាត។

នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន ជួយសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅសង្កាត់ព្រៃតាហ៊ូ។ ក្នុងឱកាសនោះ លោក បានលើកឡើងថាៈ ដោយឃើញពីផលលំបាក ក្នុងការធ្វើដំណើររបស់ ប្រជាពលរដ្ឋ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានចុះពិនិត្យផ្លូវមួយខ្សែនេះ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ នឹងសម្រេចកែប្រែផ្លូវនេះ ពីផ្លូវក្រួសក្រហម មកជាផ្លូវបេតុង ទទឹង ៨ ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ ប្រវែង ៣.០០០ ម៉ែត្រ។

លោកអភិបាលក្រុង បានបន្តថាៈ ចរន្តធ្វើដំណើរបស់ប្រជាពលរដ្ឋ នៅតាមបណ្តោយ ផ្លូវនេះ មិនមែនត្រឹមតែ ប្រជាពលរដ្ឋរស់នៅផ្លូវនេះ ប៉ុណ្ណោះនោះទេ ប៉ុន្តែប្រជាពលរដ្ឋ ផ្សេងទៀត ធ្វើដំណើរទៅផ្សារ និងប្រកបការងារលក់ដូរ នៅផ្សារក្បាលថ្នល់។ ក្រៅពីនេះ ផ្លូវនេះ ជាផ្លូវសំខាន់ផងដែរ សម្រាប់សិស្សានុសិស្ស ធ្វើដំណើរកាន់សាលារៀនផងដែរ។ ផ្លូវបេតុងនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ឲ្យស្រួលឡើងវិញ ក្រោយការលំបាក ក្នុងរដូវវស្សា ដែលបង ប្អូនមានការត្អូញត្អែ ទាំងការធ្វើដំណើរ និងប្រកបមុខរបរ អាជីវកម្មផ្សេងៗ។

ក្នុងនាមអភិបាលក្រុងស្ទឹងសែន សូមមានការយោគយល់ និងអធ្យាស្រ័យពីប្អូន ដែលរស់នៅតាមដងផ្លូវ និងអ្នកដំណើរផងដែរ ក្នុងអំឡុងពេល នៃការធ្វើការដ្ឋាន សាងសង់ នឹងអាចមានផលរំខានខ្លះៗ ចាប់ពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ដែលក្រុមហ៊ុនទទួលការសាងសង់ ចាប់ពីដាក់គ្រឿងចក្រ និងត្រូវសាងសង់ឲ្យរួចរាល់ មុនបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ ២០២៣ ខាងមុខ ដើម្បីបង្កើនភាពងាយស្រួលធ្វើដំណើរ ក្នុងការប្រកបការងារមុខរបរ ប្រចាំថ្ងៃ និងពិសេសមានផ្លូវស្អាត សម្រាប់ធ្វើដំណើរ កាន់ការិយាល័យបោះឆ្នោត។ ចំពោះផលលំបាករបស់ បងប្អូនប្រជាពលរដ្ឋ នៅកន្លែងផ្សេងទៀត សូមមានការយោគ យល់ និងអធ្យាស្រ័យ ព្រោះថវិកាគម្រោងរបស់រដ្ឋបាលខេត្ត មានចំនួនមិនទាន់គ្រប់ គ្រាន់ ប៉ុន្តែឃុំសង្កាត់ នឹងបន្តរៀបចំផែនការអភិវឌ្ឍន៍ ជាជំហ៊ានៗបន្តបន្ទាប់ទៀត៕/V/R

Post navigation