Cambodia

អាជ្ញាធរខ្មែរថា វៀតណាម បានរុះរើតង់ចំនួន២៦កន្លែង ដែលខ្លួនបោះទីតាំងនៅជាប់ព្រំដែនខេត្តកណ្តាល

អាជ្ញាធរខេត្តកណ្តាលអះអាងថា តង់ចំនួន២៦កន្លែង ដែលវៀតណាម បានបោះទីតាំងនៅជាប់ព្រំដែនខេត្តកណ្តាល ត្រូវបានទាហានវៀតណាម រុះរើចេញវិញអស់ហើយ គិតត្រឹមរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

សារព័ត៌មានដែលស្និទ្ធនឹងលោក ហ៊ុន សែន Fresh News បានស្រង់សម្តីរបស់អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ និងស្នងការនគរបាលខេត្តកណ្តាលលោក ឈឿន សុចិត្ត ចុះផ្សាយនៅថ្ងៃទី២៥  ខែវិច្ឆិកានេះថា ការរុះរើតង់ និងសំណង់រឹងមាំចំនួន២៦នេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការសន្ទនាតាមប្រព័ន្ធវីដេអូ រវាង លោក ហ៊ុន សែន និង លោក ង្វៀង សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។

កាលពីចុងខែតុលាអភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ អះអាងថា ភាគីវៀតណាមបានសង់សំណង់រឹង ដោយប្រែក្លាយពីការបោះតង់ ទៅជាសំណង់ដែលធ្វើពីឈើនិងថ្ម រហូតដល់១៦ទីតាំង នៅតាមបណ្ដោយព្រំដែនមិនទាន់ឯកភាពគ្នា ខណៈចំនួន១១ទីតាំងទៀតនៅជាតង់កៅស៊ូនៅឡើយ។

កាលពីចុងខែសីហា ឆ្នាំ២០២០ ស្នងការនគរបាលខេត្តកណ្ដាល បានរាយការណ៍ថា វៀតណាម បានសាងសង់ជម្រករឹងមាំធ្វើពីឈើ សសរថ្ម កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រគុណនឹង៤ម៉ែត្រ ដំបូលប្រក់ស័ង្កសី ស្ថិតនៅចម្ងាយប្រមាណ១២០ម៉ែត្រ បន្ទាប់ពីវៀតណាមបានបោះតង់ចំនួនជិត៣០០កន្លែង ពីខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមដែលមិនទាន់ឯកភាពគ្នា ក្រោមហេតុផលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ហើយវៀតណាមសន្យាថានៅពេលជំងឺកូវីដ១៩បញ្ចប់ នឹងរុះរើតង់ទាំងនោះចេញវិញ។

ប៉ុន្តែក្រុមអ្នកតាមដានសង្គម ជំរុញឱ្យមានការបង្ហាញតម្លាភាពជុំវិញករណីនេះ ព្រោះការអះអាងរបស់អាជ្ញាធរខ្មែរកន្លងមក ខុសគ្នាស្រឡះទៅនឹងសកម្មភាពជាក់ស្តែងរបស់អាជ្ញាធរវៀតណាម ដែលពួកគេយល់ថាជាសកម្មភាពរំលោភបំពានបូរណភាពទឹកដីខ្មែរ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

Football news:

Lampard on Hudson-Odoi: Callum is in great shape and will definitely get playing time
Agent: Cheryshev is not going to leave Valencia. The coach trusts him
Bayern gave the midfielder Dayak Union on loan with a buyout option
Lampard on Mount: I moved to Chelsea at his age and it took me a year to find myself. And he already has so many games
Mbappe does not score for PSG 4 matches in a row. This is his worst streak since April-May 2018
Mourinho on Rashford's words: Go to Opta and draw your own conclusions. Liverpool - Manchester United-and so quite a loud match
Ronaldo: Real Madrid made a mistake by letting Hakimi go. Sometimes I say to myself: Imagine yourself and him - we would move at a good speed