Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាជ្ញាធរខណ្ឌចំការមន ដាក់កម្លាំងសមត្ថកិច្ច នៅគោលដៅរក្សសន្តិសុខ និងពួនស្ទាក់ក្នុងមូលដ្ឋាន អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ខាងមុខ

Views: 1

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ក្រោមអធិបតីភាព លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌមានការអញ្ជើញចូលរួមពីលោកលោកស្រី អភិបាលរងខណ្ឌ, លោកលោកស្រី នាយកនាយករងរដ្ឋបាលខណ្ឌ, លោកអធិការលោកអធិការរង នគរបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានក្រុមយោធ ភូមិភាគពិសេសប្រចាំខណ្ឌ, លោកលោកស្រីប្រធានអនុប្រធានការិយាល័យ / អង្គភាពចំណុះរដ្ឋបាលខណ្ឌ ទាំង១២, លោកចៅសង្កាត់ទាំង៥, លោកនាយប៉ុស្ដិ៍ នគរបាលរដ្ឋបាលទាំង៥, លោកប្រធានផ្សារទាំង២, តំណាងទីក្រុងកោះពេជ្រ និងមន្ត្រីពាក់ព័ន្ធ។

លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានលើកឡើងថា៖ កិច្ចប្រជុំខាងលើ ផ្ដោតលើកសរងារសំខាន់ ដូចជា ការត្រៀមរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២៣ ខាងមុខ នៅក្នុងមូលដ្ឋានខណ្ឌ និងសហការរៀបចំសង្ក្រានវត្តភ្នំនៅរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ដ្រវត្តភ្នំ។ ការរៀបចំតុបតែង ភ្លេីងលំអនៅតាមមហាវិថីធំៗនិងផ្លូវមួយចំនួននៅក្នុងមូលដ្ឋានខណ្ឌ ការដាក់ កម្លាំងនៅគោលដៅពួកស្ទាក់ចាប់ជនល្មើសក្នុងមូលដ្ឋានខណ្ឌ និង៤បញ្ហាផ្សេងៗ /V-PC

Post navigation