Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាម៉េរិក​កាត់បន្ថយ​ការផ្គត់ផ្គង់​ទឹក​សម្រាប់​រដ្ឋ​មួយចំនួន​និង​ប្រទេស​ម៉ិក​ស៊ិក ខណៈ​គ្រោះរាំងស្ងួត​កាន់តែ​ធ្ងន់ធ្ងរ​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មន្ត្រី​របស់​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​១៦ សីហា​ថា ការផ្គត់ផ្គង់​ទឹក​ដល់​រដ្ឋ​មួយចំនួន​របស់​សហរដ្ឋអាម៉េរិក​និង​ម៉ិក​ស៊ិក​នឹង​ត្រូវ​កាត់បន្ថយ ដើម្បី​ជៀសវាង “​ការដួលរលំ​ដ៏​មហន្តរាយ​” នៃ​ទន្លេ​ខូ​ឡូ​រ៉ាដូ ខណៈ​គ្រោះរាំងស្ងួត​ជា​ប្រវត្តិសាស្ត្រ​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​។​

​ទឹកភ្លៀង​ទាប​ជាង​មធ្យមភាគ​ជាង​ពីរ​ទសវត្សរ៍​មក​នេះ​បាន​បណ្តាលឱ្យ​ទន្លេ​ដែល​ជា​សរសៃឈាម​នៅ​ភាគ​ខាងលិច​សហរដ្ឋ​អាម៉េរិក ស្ថិតក្នុង​កម្រិត​ទាប​ធ្ងន់ធ្ងរ ដោយសារ​បម្រែបម្រួល​អាកាសធាតុ ដែល​បង្ក​ដោយ​មនុស្ស បានធ្វើឱ្យ​វដ្ត​នៃ​ភាពរាំងស្ងួត​កាន់តែ​អាក្រក់​ទៅ​។​

​ទោះបីជា​មាន​ការព្រមាន​ជា​ច្រើន​ឆ្នាំ​និង​កាលបរិច្ឆេទ​ផុតកំណត់ ដែល​ដាក់​ចេញ​ដោយ​ទីក្រុង​វ៉ាស៊ីនតោន​ក៏ដោយ​ក៏​រដ្ឋ​នានា​ដែល​ពឹងផ្អែក​លើ​ទន្លេ​នេះ​មិន​បាន​យល់ព្រម​លើ​ផែនការ​កាត់បន្ថយ​ការ​​ប្រើប្រាស់​ទឹក​នោះទេ ហើយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​សីហា រដ្ឋាភិបាល​សហព័ន្ធ​បាន​និយាយថា ខ្លួន​កំពុង​ឈាន​ជើង​ចូល​ធ្វើ​អន្តរាគមន៍​។​

​លោកស្រី តាន​យ៉ា ទ្រូ​ជី​ល​ឡូ (Tanya Trujillo) អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​ផ្នែក​ទឹក​និង​វិទ្យាសាស្ត្រ​នៅ​ក្រសួង​មហាផ្ទៃ​អាម៉េរិក បាន​និយាយថា​”​ដើម្បី​ជៀសវាង​ការដួលរលំ​ដ៏​មហន្តរាយ​នៃ​ប្រព័ន្ធ​​ទន្លេ​ខូ​ឡូ​រ៉ាដូ​និង​ភាពមិនប្រាកដ​ប្រជានិ​ង​ជម្លោះ​នា​ពេលអនាគត ការប្រើប្រាស់​ទឹក​នៅ​ក្នុង​អាង​ទន្លេ​នេះ​ត្រូវតែ​កាត់បន្ថយ​”​។​

​ការបែងចែក​ទឹក​សម្រាប់​រដ្ឋ​អា​រី​ហ្សូ​ណា​ពី​ទន្លេ​នេះ​នឹង​ថយចុះ ២១ ភាគរយ​នៅ​ឆ្នាំ ២០២៣ ខណៈ​រដ្ឋ​ណេវ៉ា​ដានឹង​ទទួល​បាន​ទឹក​តិចជាង​មុន​ប្រាំបី​ភាគរយ​។​ការបែងចែក​ទឹក​សម្រាប់​ម៉ិក​ស៊ិក​​នឹង​ថយចុះ​ប្រាំពីរ​ភាគរយ​។​

​រដ្ឋ​កាលីហ្វ័​រញ៉ា ដែលជា​អ្នក​ប្រើប្រាស់​ទឹកទន្លេ​ច្រើនជាងគេ​និង​មាន​ប្រជាជន​ច្រើន​ជាង​គេ​នៅ​រដ្ឋ​ភាគ​ខាងលិច នឹង​មិន​រង​ផលប៉ះពាល់​នៅ​ឆ្នាំក្រោយ​នោះទេ​៕

​ទន្លេ​ខូ​ឡូ​រ៉ាដូ​ស្រក​ចុះ​ទាប​យ៉ាងធ្ងន់ធ្ងរ​ក្នុងអំឡុង​ពីរ​ទសវត្សរ៍​ចុងក្រោយ

Post navigation