Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាម៉េរិក​និង​កាណាដា​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ការទប់ស្កាត់​ការធ្វើ​ចំណាកស្រុក​ខុសច្បាប់​

Views: 5

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក​ប្រធានាធិបតី ចូ បៃ​ដិនបាន​ដាក់ចេញ​នូវ​ចក្ខុវិស័យ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាម៉េរិក​-​កាណាដា​ឈានមុខ​គេ​លើ​ពិភពលោក​នៅ​ក្នុង​សុន្ទ​រក​​ថា​របស់​លោក​ទៅ​កាន់​សភា​កាណាដា​កាលពី​ថ្ងៃ​សុក្រ​ទី​២៤​មីនា ហើយ​បាន​ប្រកាសថា​ប្រទេសជិតខាង​ដ៏​ធំ​ទាំងពីរ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ស្តីពី​ការទប់ស្កាត់​ការធ្វើ​ចំណាកស្រុក​ខុសច្បាប់​។​

​ការ​ឈរ​ទះដៃ​ស្វាគមន៍​ដោយ​សមាជិក​សភា​កាណាដា​បាន​បង្អាក់​ខ្លះៗ​ដល់​សុន្ទរកថា​ប្រហែល​កន្លះ​ម៉ោង​របស់​លោកបៃ​ដិន​ក្នុង​ទីក្រុង​អូ​តា​វ៉ា (Ottawa)​ដែល​បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​​ការរួបរួម​របស់​អាម៉េរិ​កខាងជើង ជា​អារម្មណ៍​ដែល​ត្រូវ​គ្នា​ម៉ាច់​មុននេះ នៅពេលដែល​នាយករដ្ឋមន្ត្រី ចា​ស្ទីន ទ្រូ​ដូ ថ្លែង​សុន្ទរកថា​ផ្ទាល់ខ្លួន​របស់​គាត់​។​

​លោកបៃ​ដិនបាន​និយាយថា “​ជនជាតិ​អាម៉េរិក​និង​កាណាដា​គឺ​ជា​ប្រជាជន​ពីរ ប្រទេស​ពីរ តាម​ទស្សនៈ​របស់​ខ្ញុំ ចែករំលែក​បេះដូង​តែមួយ​” ដោយ​ទទួលបាន​ការអបអរ​សាទរ​នៅពេល​គាត់​ប្តេជ្ញា​ថា កាណាដា​នឹង “​តែងតែ​អាច​ពឹងផ្អែក​លើ​សហរដ្ឋ​អាម៉េរិក​បាន​ជានិច្ច​”​។​

​លោកបៃ​ដិនបាន​បង្ហាញ​សេចក្តីសម្រេច​ចិត្ត​មួយ​ចំពោះ​បញ្ហា​ប្រទាំង​ប្រទើស​មួយ​នៅក្នុង​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​របស់​ប្រទេស​ទាំង​ពីរ ពោលគឺ​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការគ្រប់គ្រង​បញ្ហា​កើនឡើង​នៃ​ការធ្វើ​ចំណាកស្រុក​ដោយ​គ្មាន​ឯកសារ​នៅតាម​ព្រំដែន​ដ៏​វែង​របស់​ពួកគេ​។​

​លោក​បាន​បន្តថា “​សហរដ្ឋ​អាម៉េរិក​និង​កាណាដា​នឹង​ធ្វើការ​រួមគ្នា​ដើម្បី​បង្អាក់​ការ​ឆ្លងដែន​ខុសច្បាប់​”​។ ​ការរៀបចំ​នេះ​នឹង​ឃើញ​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​គ្មាន​ឯកសារ​ដែល​ឆ្លងកាត់​ពី​សហរដ្ឋ​អាម៉េរិក​ទៅ​កាណាដា​ត្រឡប់​មក​វិញ​ខណៈ​កាណាដា​នឹង​ពង្រីក​ផ្លូវ​សម្រាប់​ការចូល​ដោយ​ស្របច្បាប់​ក្នុងពេល​​ដំណាលគ្នា​។​

​ផែនការ​នេះ ដែល​ស្រដៀង​ទៅ​នឹង​ការបង្ក្រាប​លើ​ខ្សែ​បន្ទាត់​ព្រំដែន​អាម៉េរិក​និង​ម៉ិក​ស៊ិក ត្រូវ​បាន​រិះគន់​ដោយ​សកម្មជន​សិទ្ធិ​ជន​ចំណាកស្រុក​។ ទោះយ៉ាងណា លោកបៃ​ដិ​ន​និង​លោកទ្រូ​ដូ​ទាំង​ពីរ​នាក់​បាន​ស្ថិត​ក្រោម​សម្ពាធ​នយោបាយ​ដើម្បី​បន្ធូរបន្ថយ​ប្រព័ន្ធ​អន្តោប្រវេសន៍​ដ៏​តឹងតែង​របស់​ពួកគេ ហើយ​លោកបៃ​ដិនបាន​និយាយថា ត្បិត​ដូច្នេះ​ក្តី “​ការស្វាគមន៍​ជនភៀសខ្លួន​និង​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​គឺជា​ផ្នែក​នៃ​នរណា​ជា​ជនជាតិ​កាណាដា​និង​ជនជាតិ​អាម៉េរិក​”​។​

​លោកស្រី ជូ​លៀ សាន​ដេ (Julia Sande) នៃ​អង្គការ​លើកលែងទោស​អន្តរជាតិ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា កិច្ចព្រមព្រៀង​នេះ​នឹងមាន “​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អ្នក​ទាមទារ​សិទ្ធិ​ជនភៀសខ្លួន ដែល​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​រួចទៅហើយ​។ វា​នឹង​ជំរុញ​មនុស្ស​ឱ្យ​ឆ្លងកាត់​គ្រោះថ្នាក់​កាន់តែ​ច្រើន​នៅក្នុង​តំបន់​ដាច់ស្រយាល​ឬ​ពឹងផ្អែក​លើ​ពួក​រត់ពន្ធ​មនុស្ស​”​។​

​លោកបៃ​ដិនបាន​បើក​សុន្ទរកថា​របស់​គាត់​ជាមួយនឹង​ការនិយាយ​ជា​ភាសា​កាណាដា​ដែល​ប្រើ​ពីរ​ភាសា ដោយ​ស្វាគមន៍​សមាជិកសភា​ទាំងនោះ​ជា​មួយ​ពាក្យ “​ទិវា​សួស្តី​” និង “​បុង​សួ​” ដោយ​និយាយ​លេងសើច​ថា នេះ​ជា​ពាក្យ​ដែល​គាត់​អាចនិយាយបាន​ពី​ការរៀន​ភាសា​បារាំង​៤​ឆ្នាំ​។​

​ហើយ​សំណើច​ក៏​បាន​ផ្ទុះឡើង​។​

​លោកបៃ​ដិនបាន​ដាក់ចេញ​នូវ​ទស្សនៈវិស័យ​អ្នកជិតខាង​កាន់តែ​ជិតស្និទ្ធ ជាមួយ​នឹង​គោលដៅ​រួម​នៃ​ការកសាង​សេដ្ឋកិច្ច​បច្ចេកវិជ្ជា​ខ្ពស់ និង​ការពង្រឹង​ខ្សែសង្វាក់​ផ្គត់ផ្គង់​សម្រាប់​ផលិតផល​ដូចជា បន្ទះ​ឈីប​និង​សារធាតុ​រ៉ែ​សំខាន់ៗ​ដែល​ប្រើប្រាស់​ក្នុងការ​ផលិត​រថយន្ត​អគ្គិសនី ដោយ​និយាយថា “​យើង​នឹង​សរសេរ អនាគត​រួម​គ្នា​”​។​

​មុននេះ លោក​ទ្រូ​ដូ​បាន​ស្វាគមន៍​លោកបៃ​ដិន​នៅ​អគា​រសភា ដោយ​និយាយថា ប្រទេស​កាណាដា “​គ្មាន​មិត្ត​និង​សម្ពន្ធមិត្ត​ណា​ធំ​ជាង​សហរដ្ឋ​អាម៉េរិក​ទៀត​នោះ​ឡើយ​” ជា​សារ​មួយ​ដល់​លោកបៃ​ដិ​ន​ដែល​គូសបញ្ជាក់​តាមរយៈ​អំណោ​យ​ជា​សូកូឡា​ពី​ហាង Peace by Chocolate ជា​ម៉ាក​យីហោ​ដែល​ចាប់ផ្តើម​ដោយ​ជនភៀសខ្លួន​ស៊ី​រី​៕

​លោកបៃ​ដិន​ឡើង​ថ្លៃនៅ​សភា​កាណាដា​កាលពី​ថ្ងៃ​សុក្រ

Post navigation