Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាម៉េរិក​ប្រកាស​ជំនួយ​សន្តិសុខ​ថ្មី ៦០០ លាន​ដុល្លារ​សម្រាប់​អ៊ុ​យក្រែន​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានប្រកាស​កញ្ចប់​ជំនួយ​សន្តិសុខ​ថ្មី​ចំនួន ៦០០ លាន​ដុល្លារ​អាម៉េរិក​សម្រាប់​អ៊ុ​យក្រែន ដែល​រួមមាន​គ្រាប់រំសេវ​និង​ឧបករណ៍​បោសសម្អាត​មីន ព្រមទាំង​គ្រាប់កាំភ្លើង​ធំ​ផង​ដែរ​។​

​ជំនួយ​នេះ​នឹង​មិន​ទៅ​ដល់​សមរភូមិ​ភ្លាមៗ​នោះទេ ព្រោះ​វា​ស្ថិតនៅ​ក្រោម​គំនិត​ផ្តួចផ្តើម​ជំនួយ​សន្តិសុខ​អ៊ុ​យក្រែន (USAI) ដែល​នៅក្រោម​នោះ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ត្រូវ​ទិញ​ឧបករណ៍​យោធា​ពី​ឧស្សាហកម្ម​ការពារជាតិ​ឬ​ដៃគូ​នានា​ជា​ជាង​ដកចេញ​ពី​ឃ្លាំង​អាវុធ​អាម៉េរិក​។​

​មន្ទីរ​បញ្ច​កោណ​បានឱ្យ​ដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា កញ្ចប់​ជំនួយ​នេះ​នឹង “​គាំទ្រ​ដល់​តម្រូវការ​សមរភូមិ​របស់​អ៊ុ​យក្រែន​” និង​បង្ហាញ​ពី “​ការគាំទ្រ​ឥត​ប្រែប្រួល​របស់​សហរដ្ឋ​អាម៉េរិក​សម្រាប់​អ៊ុ​យក្រែន​”​។​

​ការប្រកាស​ចុងក្រោយ​នេះ​កើតឡើង​មួយថ្ងៃ​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​សន្យា​ផ្តល់​ជំនួយ​ផ្នែក​យោធា​និង​មនុស្សធម៌​ជាង ១ ពាន់​លាន​ដុល្លារ​សម្រាប់​រដ្ឋាភិបាល​ក្រុង​គៀវ រួម​ទាំង​គ្រាប់ផ្លោង​ផ្ទុក​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូម​រលាយ ១២០ មិល្លីម៉ែត្រ​សម្រាប់​រថក្រោះ M1 Abrams ដែល​រំពឹង​ប្រគល់ជូន​នៅមុន​ដំណាច់​ឆ្នាំ​នេះ​។​

​គ្រាប់​អ៊ុយ​រ៉ានី​ញ៉ូម​រលាយ​នេះ​គឺ​មាន​ភាពចម្រូងចម្រា​សណា​ស់ ដោយសារ​តែ​ការផ្សារភ្ជាប់​វា​ជាមួយនឹង​បញ្ហា​សុខភាព​ជា​ច្រើន ដូចជា​ជំងឺមហារីក និង​ពិការភាព​ពី​កំណើត​នៅ​ក្នុង​តំបន់​ដែល​ពួក​វា​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ជម្លោះ​កន្លងមក បើទោះបីជា​វា​មិន​ត្រូវ​បាន​បញ្ជាក់​ច្បាស់លាស់​ថា​បាន​បង្ក​បញ្ហា​បែបនេះ​ក៏ដោយ​។​

​ដង់ស៊ីតេ​នៃ​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូម​រលាយ ដែល​ជា​លទ្ធផល​ពាក់កណ្តាល​សម្រេច​នៃ​ដំណើរការ​ចម្រាញ់​នុយក្លេអ៊ែរ គឺ​ជួយ​ឱ្យ​គ្រាប់​ដែល​ផ្ទុក​វា​បុក​ទម្លុះ​ឧបករណ៍​ពាស​ដែក​ធុន​ធ្ងន់​បាន ដោយ​ធ្វើឱ្យ​វា​ល្អ​សម្រាប់​ប្រើ​ក្នុង​គ្រាប់ផ្លោង ដែល​រចនា​ឡើង​ដើម្បី​តម្រង់​គោលដៅ​កម្ទេច​រថក្រោះ​៕

​កញ្ចប់​ជំនួយ​សន្តិសុខ​ថ្មី​ចំនួន ៦០០ លាន​ដុល្លារ​អាម៉េរិក​សម្រាប់​អ៊ុយ​ក្រែន​រួម​មាន​គ្រាប់រំសេវ​និ​ង​ឧបករណ៍​បោសសម្អាត​មីន ព្រមទាំង​គ្រាប់កាំភ្លើង​ធំ​ផង​ដែរ។ក្នុងរូបទាហានអ៊ុយក្រែនបាញ់កាំភ្លើងធំដាក់ទីតាំងកងកម្លាំងរុស្ស៊ី

Post navigation