Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាម៉េរិក​បដិសេធ​ការសុំ​ទិញ​យន្តហោះ​ទំនើប​F-35​ពី​ថៃ​

Views: 3

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ សហរដ្ឋ​អាម៉េរិក​បាន​បដិសេធ​ការសុំ​ទិញ​យន្តហោះ​បំបាំងកាយ​ទំនើប​ធុន​F-35​ពី​ថៃ​ដោយសារតែ​មាន​បញ្ហា​បង្ហាត់​និង​តំរូវការ​បច្ចេកទេស នេះ​បើ​តាម​ការ​​បញ្ជាក់​ពី​កងទ័ពអាកាស​ថៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ថៃ នៅ​ឆ្នាំ​២០២២​បាន​លៃ​ថវិកា​ចំនួន១៣,៨​ពាន់​លាន​បាត​(៤០០​លាន​ដុល្លារ​)​សំរាប់​ទិញ​យន្តហោះ​ប្រយុទ្ធ​ថ្មី​ជំនួស​យន្តហោះ​ចាស់ៗ ដែល​ភាគច្រើន​ជា​យន្តហោះ​F-15 និង F-16​ផលិត​នៅ​អាម៉េរិក​។​

​តាមរយៈ​ថវិកានេះ​ថៃ​ប្រុង​ទិញ​F-35A ចំនួន​ប្រាំបី​គ្រឿង​។​តែ​ការលក់​យន្តហោះ​ជំនាន់​ទី​ប្រាំ​នេះ​ស្ថិត​ក្រោម​លក្ខខណ្ឌ​មួយចំនួន រួមមាន​បញ្ហា​ពេល​វេលា បច្ចេកទេស​និង​ការថែទាំ​ជួសជុល​។​

​អ្នកនាំពាក្យ​កងទ័ពអាកាស​លោក ប្រា​ផាស សន​ឆៃ​ឌី​( Prapas Sornchaidee)​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា« អាម៉េរិក​មិន​អាច​លក់​អោយ​យើង​ទេ»​។​

​យន្តហោះ F-35​ជា​យន្តហោះ​ប្រយុទ្ធ​ទំនើប​បំផុត​មួយ​នៅក្នុង​លោក និង​ត្រូវ​គេ​គិតថា​ជា​ការលក់​ចេញ​ក្រោម​ការគិតគូរ​ខ្លាំង​បំផុត គឺ​សំរាប់តែ​សម្ពន្ធមិត្ត​ជិតដិត​បំផុត​របស់​អាម៉េរិក​តែប៉ុណ្ណោះនៅ​តំបន់​​ឥណ្ឌូ​​ប៉ាស៊ីហ្វិក រួម​មាន​អូស្ត្រាលី ជប៉ុន កូរ៉េ​ខាងត្បូង​និង​សិង្ហ​បុរី​។​

​ថៃ​បច្ចុប្បន្ន​មាន​យន្តហោះ​ប្រយុទ្ធទំនើប​JAS-39 Gripenចំនួន​១២​គ្រឿង​ទិញ​មក​ពី​ក្រុមហ៊ុន​ស៊ុយអែត​Saab​បន្ថែម​លើ​យន្តហោះ​ចាស់ៗ​ផលិត​នៅ​អាម៉េរិក​។​

​យោធា​ថៃ​បាន​ប្រើ​បច្ចេកវិទ្យា​អាម៉េរិក​តាំងពី​សម័យ​សង្គ្រាម​វៀតណាម នៅ​ពេល​ខ្លួន​ទទួល​អោយ​កងទ័ពអាកាស​អាម៉េរិក​ប្រើប្រាស់​មូលដ្ឋាន​របស់​ខ្លួន​។​ថៃ​ក៏​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​សមយុទ្ធ​ពស់វែក​មាសជាមួយអាម៉េរិក​អស់​​ពេល​រាប់​សិប​ឆ្នាំ​មកហើយ​ដែរ តែ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ហាក់​មិនសូវ​ល្អ​នឹង​គ្នា​ដោយសារតែ​យោធា​ថៃ​ធ្វើ​រដ្ឋប្រហារ​បន្តបន្ទាប់​និង​ការព្រួយបារម្ភ​ថា រដ្ឋាភិបាល​គាំទ្រ​ដោយ​យោធា​នៅ​ថៃ​បាន​ងាក​​ទៅរក​គូប្រជែង​ចិន​។​

​ទោះ​ជា​មិន​លក់​យន្តហោះ​F-35​អោយ​តែ​ភាគី​អាម៉េរិក​បាន​សន្យា​កែកុន​ធ្វើអោយ​ប្រសើរឡើង​យន្តហោះ​F-15 និង F-16​របស់​ថៃ​៕

​ថៃ​មាន​បំណង​ទិញ F-35A​ចំនួន​ប្រាំបី​គ្រឿង តែ​អាម៉េរិក​បដិសេធ​

Post navigation