Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាម៉េរិក​ដាក់ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី​ជុំវិញ​ការ​កាត់​យក​ដី​អ៊ុ​យក្រែន​

Views: 8

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​ទី​៣០​កញ្ញា​បាន​ដាក់​ទណ្ឌកម្ម​យ៉ាង​ទូលំទូលាយ​លើ​រុស្ស៊ី ជុំវិញ​ការប្រកាស​កាត់​យក​ផ្នែក​ខ្លះ​នៃ​អ៊ុយ​ក្រែន​ដោយ​ផ្តោត​លើ​មនុស្ស​និង​​ក្រុមហ៊ុន​រាប់រយ រួមទាំង​អ្នក​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​យោធា និង​សមាជិក​សភា​របស់​រុស្ស៊ី​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានធ្វើ​សកម្មភាព បន្ទាប់​ពី​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃ​សុក្រ​បានប្រកាស​ការ​កាត់​យក​ទឹកដី​ធំ​បំផុត​នៅក្នុង​ទ្វីប​អឺរ៉ុប​ចាប់តាំងពី​សង្គ្រាម​លោក​លើ​ក​​ទី​២ ដោយ​ប្រកាស​ការគ្រប់គ្រង​របស់​រុស្ស៊ី​លើ​ទឹកដី​អ៊ុ​យក្រែន ១៥ ភាគរយ ដែល​កាន់កាប់​ដោយ​កងកម្លាំង​រុស្ស៊ី​។​

​លោក​ប្រធានាធិបតី​ចូ បៃ​ដិនបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ “​យើង​នឹង​ប្រមូលផ្តុំ​សហគមន៍​អន្តរជាតិ​ឱ្យ​ថ្កោលទោស​ទង្វើ​ទាំងនេះ​និង​ចាប់​រុស្ស៊ី​ឱ្យ​ទទួលខុសត្រូវ​។​យើង​នឹង​បន្ត​ផ្តល់​ឱ្យ​​អ៊ុយ​ក្រែន​នូវ​ឧបករណ៍​ដែល​ខ្លួន​ត្រូវការ​ដើម្បី​ការពារ​ខ្លួន ដោយ​មិន​ខ្វល់​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ក្លាហាន​របស់​រុស្ស៊ី​ក្នុង​ការគូសវាស​ខ្សែ​បន្ទាត់​ព្រំដែន​របស់​ប្រទេសជិតខាង​”​។​

​ការដាក់ទណ្ឌកម្ម​ចុង​ក្រោយ​បំផុត​នេះ​ធ្វើឡើង​បន្ទាប់​ពី​មាន​វិធានការណ៍​ដ៏​ធំ​ទូលាយ​ដែល​បានដាក់​រួច​ហើយ​ដោយ​ស​ហ​រដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​នៅ​ឆ្នាំ​នេះ​ដែល​បាន​ធ្វើឱ្យ​ខូច​ពាណិជ្ជកម្ម​អន្តរជាតិ​​និង​សេដ្ឋកិច្ច​ក្នុងស្រុក​របស់​រុស្ស៊ី​។ ប៉ុន្តែ​ទណ្ឌកម្ម​មិន​បាន​សំពង​ធ្ងន់ធ្ងរ​លើ​ឧស្សាហកម្ម​ថាមពល​របស់​រុស្ស៊ី ដែល​ជា​ប្រភព​រូបិយវត្ថុ​រឹង​ធំ​បំផុត​របស់​ប្រទេស​នោះទេ​។​

​នៅក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​សុក្រ លោកពូ​ទីន​បាន​រិះគន់​លោកខាងលិច​ថា​ជា​អាណានិគមនិយម​និង​ជា​ពួក​សាតាំង (​បិសាច​)​។ អ៊ុយ​ក្រែន​បាន​និយាយថា ខ្លួន​នឹង​ប្រញាប់​ដាក់​ពាក្យសុំ​ចូលរួម​ជា​មួយ​ណា​តូ ដែល​ជា​សម្ពន្ធ​យោធា​លោកខាងលិច​ដឹកនាំ​ដោយ​អាម៉េរិក​៕

ពូ​ទីន​អបអរ​ការ​កាត់​យក​ទឹកដី​អ៊ុ​យក្រែន ១៥ ភាគរយ​កាលពី​ថ្ងៃ​សុក្រ​

Post navigation