Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាម៉េរិក​យល់ព្រម​លក់​ប្រព័ន្ធ​ប្រឆាំង​ដ្រូ​ន​តម្លៃ ១ ពាន់​លាន​ដុល្លារ​ដល់​កាតា​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ រដ្ឋាភិបាល​អាម៉េរិក​កាលពី​ថ្ងៃ​អង្គារ​បានប្រកាស​ការយល់ព្រម​លើ​ការ​លក់ប្រព័ន្ធ​ប្រឆាំង​ដ្រូ​ន FS-LIDS និង​ឧបករណ៍​ផ្សេង​ទៀត​ក្នុងតម្លៃ ១ ពាន់​លាន​ដុល្លារ​ដល់​កាតា​។​

​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​សន្តិសុខ​ការពារ​ជាតិ​អាម៉េរិក (DSCA)​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការលក់​ដែល​បាន​ស្នើ​ឡើង​នេះ​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​របស់​កាតា​ក្នុងការ​ទប់ទល់​នឹង​ការគំរាមកំហែង​នាពេល​បច្ចុប្បន្ន​និង​អនាគត ដោយ​ការផ្តល់​នូវ​សមត្ថភាព​បាញ់​អេឡិចត្រូនិច​និងគី​នេ​ទិក​ប្រឆាំង​នឹង​ប្រព័ន្ធ​ដ្រូ​ន​”​។​

​ទីភ្នាក់ងារ​នេះ​បាន​បន្ថែមថា “​តម្លៃ​កម្មវិធី​ប៉ាន់ស្មាន​សរុប​គឺ​១​ពាន់​លាន​ដុល្លារ​។ ការលក់​ដែល​បាន​ស្នើ​ឡើង​នេះ​នឹង​គាំទ្រ​ដល់​គោលនយោបាយ​ការបរទេស​និង​គោលដៅ​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក ដោយ​ជួយ​កែលម្អ​សន្តិសុខ​នៃ​ប្រទេស​ជា​មិត្ត​”​។​

​ការប្រកាស​លក់​ប្រព័ន្ធ​នេះ​ធ្វើឡើង​បន្ទាប់​ពី​ការវាយប្រហារ​ដោយ​ដ្រូ​ន​ម្តង​ហើយ​ម្តងទៀត ដែល​អះអាង​ទទួលខុសត្រូវ​ដោយ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​នៅ​កន្លែង​ផ្សេង​ទៀត​នៅក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស និង​ខណៈ​ដែល​ដ្រូ​ន​របស់​រុស្ស៊ី​វាយប្រហារ​លើ​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែន​បាន​គូសបញ្ជាក់ពី​ការ​គំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង​ដែល​បង្កឡើង​ដោយ​ដ្រូ​ន​។​

​ក្រសួង​ការបរទេស​បាន​អនុម័ត​ការលក់​ដែល​អាច​ធ្វើ​ទៅ​បាន​នេះ ហើយ DSCA​កាលពី​ថ្ងៃ​អង្គារ​បានផ្តល់​ការជូនដំណឹង​ចាំបាច់​ដល់​សភា ដែល​នៅ​ត្រូវ​ចុះហត្ថលេខា​លើ​ប្រតិបត្តិ​ការលក់​នេះ​៕

ប្រជាជាតិ​នានា​កំពុង​ប្រជែង​គ្នា​ទិញ​ប្រព័ន្ធ​ប្រឆាំង​ដ្រូ​ន ខណៈ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​បង្ហាញ​ពី​ការគំរាមកំហែ​ងកាន់​តែ​ខ្លាំង​ឡើង​ពី​ដ្រូ​ន​

Post navigation