Cambodia

អាមេរិកអនុម័តលក់អាវុធទៅអោយតៃវ៉ាន់ក្នុងតម្លៃសរុប ជាងមួយពាន់លានដុល្លារ

តែវ់ាន់ ជាដែនកោះតូចមួយដែលមានប្រជាជនជិត២៤លាននាក់ ។ ដែនកោះមួយនេះ កំពុងស្ថិតក្នុងស្ថានភាពគំរាមកំហែងជាខ្លាំងពីសាច់ឈាមរបស់ខ្លួន គឺ មហាយក្សចិន។

ប្រទេសដ៏ធំមួយនេះ បានប្រកាសរួចហើយថា នៅសល់តែពេលវេលាប៉ុណ្ណោះ គឺកងទ័ពរំដោះប្រជាជនចិន នឹងលើកទ័ពចូលកាន់កាប់ដែនកោះ មួយនេះហើយ។ ឥឡូវនេះ ប្រទេសចិនបានបញ្ជូនកងទ័ពនិងសព្វាវុធ ដូចនាវាចម្បាំង និងកាំជ្រួច យ៉ាងសម្បើងទៅដាក់ពង្រាយ នៅជាប់ឆ្នេរ បែរទៅរកដែនកោះតៃវ៉ាន់ ។

សាច់ឈាមនឹងគ្នានេះ បានបែកបាក់គ្នាដោយសារសង្រ្កាមស៊ីវិល នៅឆ្នាំ ១៩៤៩ គឺពេលនោះ ដែលពួកឧទ្ទាមកុម្មុយនិស្តជាអ្នកឈ្នះសង្រ្គាម ដោយបញ្ចប់របបដឹកនាំបែបប្រជាធិបតេយ្យរបស់គណបក្សគួបមីងតាំង។ ក្នុងស្ថានភាពបែបនេះ សម្រាប់កោះតែវ៉ាន់ដែលស្ថិតក្រោមការដឹកនាំ របស់ស្ត្រីគឺអ្នកស្រីសាយអ៊ឹងវិន បានរួតរះទៅទិញអាវុធទំនើបៗពីសហរដ្ឋអាមេរិក ដែលម្ដងៗ ចំណាយថវិកា រាប់ពាន់លានដុល្លារ ។

អាវុធទាំងនោះ រួមមានយន្តហោះ ចម្បាំង នាវាចម្បាំង នាវាមុជទឹក កាំជ្រួច រថក្រោះ កាំភ្លើងត្បាល រហូតគ្រាប់មីនសមុទ្រទៀតផង។ អាវុធទាំងនោះ សម្រាប់តៃវ៉ាន់ទំនង មិនមានការបំរុងសម្រាប់សង្រ្គាមនឹងប្រទេសណាមួយនោះទេ គឺក្រៅតែពីប្រទេសចិនសាច់ឈាមតែមួយ។

នៅថ្ងៃទី២២តុលានេះ សារព័ត៌មាន The New Zealand Herald បានចុះផ្សាយថា តាមសំណើរបស់អាជ្ញាធរ កោះតៃវ៉ាន់ រដ្ឋការរបស់លោកប្រធានាធិបតីដូណាល់ត្រាំ បានអនុម័ត ដោយសម្រេចលក់អាវុធទៅអោយដែនកោះមួយនេះជាថ្មីទៀតដែលមានតម្លៃសរុប ជាងមួយពាន់ លានដុល្លារអាមេរិក។  

ក្រសួងការបរទេសអាមេរិក បានប្រកាសថា ក្រុងវ៉ាស៊ីនតោន បានបញ្ចេញការលក់អាវុធ ជាថ្មីទៀតទៅអោយ កោះតៃវ៉ាន់ គឺជាការជួយ បន្ថែមនិងធ្វើអោយសមត្ថភាព ការពារជាតិរបស់ដែនកោះមួយនេះ កាន់តែ ខ្លាំង ។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស អាមេរិក បានបញ្ជាក់ថា ការបញ្ចេញអាវុធរបស់អាមេរិកលក់ទៅអោយកោះតៃវ៉ាន់ គឺជាអត្ថប្រយោជន៍ ទាំងអាមេរិកនិងតៃវ៉ាន់ ក្នុងផ្នែកមួយជួយពង្រឹងសន្តិសុខ និងធ្វើអោយមាន តុល្យភាព យោធានៅតំបន់សម្រាប់ដែនកោះមួយនេះ ទោះជា មានអត្ថប្រយោជន៍ដល់សេដ្ឋកិច្ច របស់អាមេរិកក៏ដោយ។

ជាការកត់សំគាល់ រដ្ឋការរបស់លោកប្រធានាធិបតី ត្រាំ បានបង្កើន កិច្ចសហប្រតិបត្តិការការទូត និងពាណិជ្ជកម្ម ជាមួយដែនកោះតៃវ៉ាន់ នៅប៉ុន្មានខែមកនេះ ដោយក្រុងវ៉ាស៊ីនតោន បាន បញ្ជូន តំណាងជាន់ខ្ពស់របសើខ្លួន ២រូបទៅ ធ្វើទស្សនកិច្ចនៅក្រុងតៃប៉ិះ គឺក្នុងនោះ មានទាំងរដ្ឋមន្ត្រី ក្រសួងសុខាភិបាល និង ឧបការី ទទួលបន្ទុកកិច្ចការនយោបាយ អាស៊ីប់ាស៊ីហ្វិច។

សហរដ្ឋអាមេរិក ក៏បានប្រកាសដែលថា លោករដ្ឋមន្ត្រីការបរទេសMike Pompeo អាចនឹងធ្វើទស្សនកិច្ច ទៅកាន់ដែនកោះមួយនេះដែរ។ ចិន បានប្រតិកម្មជាខ្លាំង គឺមិនថាឡើយ សេតវិមានបញ្ចូនមន្ត្រីរបស់ខ្លួនទៅកាន់កោះតែវ៉ាន់ គឺរឹតតែខឹងខ្លាំងអោយតែ លឺថា រដ្ឋការរបស់លោកដូណាល់ត្រាំ លក់អាវុធ ទៅអោយ តៃវ៉ាន់ដែល ក្រុងប៉េកាំងនៅតែចាត់ទុកថា ជាខេត្តមួយរបស់ខ្លួន។

ជាថ្មីម្ដងទៀតនេះ ក្រុងប៉េកាំង បានហៅ ទង្វើរបស់សហរដ្ឋអាមេរិក ថាជាការបង្កភាពប្រទូសារាយ ផ្នែកការទូតជាមួយនឹងចិន ដោយការលក់អាវុធទៅអោយក្រុមមួយ ដែលជាដែនដីរបស់ចិន។

ការដែលសេតវិមានសម្រេច លក់អាវុធទៅអោយកោះតៃវ៉ាន់ នៅពេលនេះគឺចំពេលមហាយក្សចិនត្រៀម រៀបចំាសង្រ្គាមវាយកាន់កាប់អតីតដែនដីរបស់ខ្លួននោះ មកវិញនេះ គឺធ្វើឡើងបន្ទាប់ពីទីប្រឹក្សាសន្តិសុខ ជាតិ អាមេរិក លោក Robert  O’Brien បានដាស់តឿន អាជ្ញាធរកោះតៃវ៉ាន់ ថាត្រូវត្រៀម អាវុធនិងកងទ័ពដើម្បីទប់ទល់នឹងសង្រ្គាមវាយលុកពីសំណាក់ ប្រទេសចិន ដែលលោកមើលឃើញថា ចិនទំនងមិន ទុកពេលអោយតៃវ៉ាន់ស្ថិតស្ថាក្នុងស្ថានភាព ជាដែនដី ដាច់ដោយឡែកបានយូរទៀតឡើយ។

លោកបានប្រាប់ទៀតថា ចិនមានសព្វាវុធទំនើបៗ ជាច្រើនដែលអាចធ្វើអោយតៃវ៉ាន់ពិបាកការពារខ្លួន។ យ៉ាងណា ក៏ដោយសម្រាប់ អ្នកស្រីសាយអ៊ឹងវិន បានប្រកាសហើយថា កងទ័ពស្នេហាជាតិ ស្នេហាប្រជាធិបតេយ្យរបស់តៃវ៉ាន់ នឹងមិនបណ្ដោយអោយ ដែនកោះរបស់ខ្លួន ធ្លាក់ទៅក្រោមការលុកលុយពីប្រទេសណាមួយឡើយទោះជាប្រទេសនោះ មានកងទ័ពរាប់លាននាក់ក៏ដោយ ។ អ្នកស្រី ប្រធានាធិបតី អះអាងថា កងទ័ពតៃវ៉ានពិតជាមានសមត្ថភាពក្នុងការប្រយុទ្ធដើម្បី សេរីភាព និងដែនដីរបស់ខ្លួន៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

Football news:

The first conference League final will be held in Tirana on 25 may 2022
Spain will play Italy and France will play Belgium in the Nations League play-offs. The final tournament will be held in Milan and Turin
Solskjaer about Fred: He was lucky to stay on the field in the 1st half. His second yellow is not a foul
Real can fire Zidane if the club loses to Gladbach in the Champions League (COPE)
Barcelona will not pay players' salaries for January
Ramos is leaning towards leaving Real Madrid (Onda Cero)
Barcelona have started negotiations with Dembele on a new contract. The club is aware of Manchester United's Interest in the player