Cambodia

អាម៉េរិកដំឡើងប្រព័ន្ធត្រួតពិនិត្យព្រំដែនផ្អែកលើបច្ចេកវិជ្ជា AI

ចែករម្លែក

ទីភ្នាក់ងារត្រួតពិនិត្យព្រំដែនអាម៉េរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២កក្កដាថាខ្លួនកំពុងពង្រីកប្រព័ន្ធត្រួតពិនិត្យដោយគ្មានមនុស្សបញ្ជាផ្អែកលើបច្ចេកវិជ្ជា AI នៅព្រំដែនអាម៉េរិក-ម៉ិកស៊ិក ក្រោយផ្តល់កិច្ចសន្យាសំខាន់ដល់ក្រុមហ៊ុនថ្មីថ្មោងនៅតំបន់ស៊ីលីកូវ៉លឡេ ឈ្មោះថា Anduril Industries។

ទីភ្នាក់ងារគយនិងការពារព្រំដែន (CBP) បានទទួលខុសត្រូវចំពោះជញ្ជាំងដែកថែបដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីដូណាល់ត្រាំនៅតាមបណ្តោយព្រំដែនប្រវែង ៣.១០០ គីឡូម៉ែត្រ។

ប៉ុន្តែដោយសង់ជញ្ជាំងព្រំដែនថ្មីបានជាង៣២០គីឡូម៉ែត្រ ទីភ្នាក់ងារនេះកំពុងងាកទៅរកការត្រួតពិនិត្យតាមបច្ចេកវិជ្ជាខ្ពស់ដើម្បីបំពេញចន្លោះប្រហោង។

CBP គ្រោងនឹងដំឡើងប៉មឃ្លាំមើលស្វយ័តចំនួន ២០០ ក្នុងឆ្នាំ ២០២២ បន្ទាប់ពីគម្រោងសាកល្បងរយៈពេល ២ ឆ្នាំដោយប្រើប៉មចំនួន ៤។

ប៉មដើរដោយថាមពលពន្លឺព្រះអាទិត្យទាំងនោះស្កែនតំបន់ព្រំដែនដើម្បីរកមើលចលនាបំលាស់ទីហើយបន្ទាប់មកកំណត់អត្តសញ្ញាណប្រភពនៃបំលាស់ទីនោះ មិនថាជាយានយន្តមនុស្សឬសត្វនោះឡើយ ដោយប្រើសូហ្វវែផ្អែកលើបច្ចេកវិជ្ជាបញ្ញាសិប្បនិម្មិត (AI)។

វានឹងដាស់តឿនភ្នាក់ងារល្បាតព្រំដែន ប្រសិនបើវាកំណត់ថាត្រូវធ្វើសកម្មភាពជាចាំបាច់។

លោក រ៉ូដនី ស្កុត ប្រធានកងកម្លាំងល្បាតព្រំដែនរបស់ CBP បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប៉មទាំងនេះផ្តល់ឱ្យភ្នាក់ងារនៅទីតាំងជាក់ស្តែងនូវការប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋជនដែលជួយសម្រួលដល់សកម្មភាពឆ្លងកាត់ព្រំដែនខុសច្បាប់។ ការដែលភ្នាក់ងាររបស់យើងកាន់តែដឹងច្រើនអំពីអ្វីដែលពួកគេជួបប្រទះនៅក្នុងទីតាំងជាក់ស្តែង ពួកគេនឹងអាចឆ្លើយតបកាន់តែមានសុវត្ថិភាពនិងមានប្រសិទ្ធភាពជាងមុន”។

យោងតាមរបាយការណ៍ដែលបានបញ្ជាក់ដោយក្រុមហ៊ុនបានឱ្យដឹងថា ទីភ្នាក់ងារ CBP បានផ្តល់កិច្ចសន្យារយៈពេល ៥ ឆ្នាំដល់ក្រុមហ៊ុន Anduril Industries ដែលជាក្រុមហ៊ុនថ្មីមួយបង្កើតដោយលោក ផាល់មឺ ឡាក់គី ដែលបានបង្កើតវ៉ែនតា VR ឈ្មោះថា Oculus ដែលទិញយកដោយក្រុមហ៊ុន Facebook ក្នុងឆ្នាំ ២០១៤៕ ដោយ៖ កញ្ញាដាលីស

បច្ចេកវិជ្ជា AI ត្រូវបានប្រើលើប៉មត្រួតពិនិត្យព្រំដែនជំនួសមនុស្ស

Football news:

Bas Pro 1:2 from Inter: after the opening 20 minutes, Bayer entered the game. I believed that we could do something
Conte on 2:1 with Bayer: When a coach sees such dedication, he is always happy
Sanchez finished the match against Bayer, despite the injury
Solskjaer is the fifth coach with whom Manchester United reached the semi-finals of the European Cup
Manchester United are set to buy Sancho this summer despite Borussia's claim that he is staying
Shirokov beat the judge at an Amateur tournament: promised that # # # # # [vdarit] for a red card-and # # # # # [vdarit]
Brunu has scored 11 goals in 20 games for Manchester United. 7 of them were penalties