Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាងមានកាំភ្លើង ដកភ្ជង់តាមចិត្ត ចុងក្រោយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ចូនទៅតុលាការ

Views: 1

ដោយៈ សរិទ្ធ / ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នំា២០២៣ នេះ សមត្ថកិច្ច បានបញ្ជូនខ្លួនបុរសម្នាក់ ដែលមានតួនាទីជា អនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ទៅតុលាការ ដើម្បីចាត់ការតាម នីតិវិធីច្បាប់ ពាក់ព័ន្ធករណីប្រើប្រាស់កាំភ្លើង ភ្ជង់គំរាមលើគូជម្លោះ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ បន្តិចបន្តួចប៉ុណ្ណោះ។

ជនសង្ស័យ មានឈ្មោះ បែល វ៉ាន់ដែន មានតួនាទីជាអនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវបានលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរ។

សូមរម្លឹកថា កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ មានជម្លោះរវាងរថយន្ត ២ គ្រឿង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បន្តិចបន្តួច តាមផ្លូវ បណ្តាលឲ្យ ជនសង្ស័យខាងលើ បើករថយន្ត Land Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-0199 ដេញតាមរថយន្ត Ford Ranger ដែលជាគូជម្លោះរបស់ ខ្លួន រហូតមកដល់ផ្ទះ នៅក្នុងបុរី ជីបម៉ុង ផ្លូវជាសុផារ៉ា រួចជនសង្ស័យខាងលើ ដែលជាម្ចាស់រថយន្ត Land Rover ពណ៌ស បានដកកាំភ្លើងមកភ្ជង់អ្នកបើក ឡាន Ford តែម្តង រួចជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួន ទៅសាកសួរនៅប៉ុស្តិ៍ រដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ដើម្បីសួរនាំរហូតមានការបញ្ចូនខ្លួន មកតុលាការបែបនេះតែម្តង៕ V / N

Post navigation