Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អារម្មណ៍គ្រូពេលសិស្សដណ្តើមបានមេដាយពីការប្រកួតកីឡាស៊ីហ្គេម

Views: 3

ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖​ កីឡាករនិងកីឡាការនីការ៉ាតេម្ចាស់មេដាយមាសនិងមេដាយសំរិទ្ធក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នា២០២៣ នៅប្រទេសកម្ពុជាសុទ្ធសឹងជាកីឡាករកីឡាការនីការ៉ាតេរបស់ក្រសួងមហាផ្ទៃក្រោមការហ្វឹកហាត់របស់លោកគ្រូ ឡាច ច័ន្ទតារា ដែលជាគ្រូបង្វឹកប្រចាំក្លិបកីឡាការ៉ាតេក្រសួងមហាផ្ទៃ។

លោក ឡាច ច័ន្ទដារ៉ា បានមានប្រសាសន៍ថា លោកពិតជាសប្បាយណាស់នៅពេលដឹងថាសិស្សរបស់លោកដែលស្ថិតនៅក្រុមជម្រើសជាតិដណ្តើមបានមេដាយមាសនិងមេដាយសំរិទ្ធក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2023លើកទី៣២។

លោកបានបញ្ជាក់ថា “នេះជាការបំបែកកំណត់ត្រាប្រវត្តិសាស្ត្រកម្ពុជា លើប្រភេទការ៉េតេដោយដណ្តើមមេដាយមាស ១ គ្រឿងនិងមេដាយសំរិទ្ធ ២ គ្រឿង” ។

លោកបន្តថា កីឡាករ ជ្រុន វិរៈបុត្រ ដណ្តើមបានមេដាយមាសលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ ក្រោម ៦៧ គីឡូក្រាម កីឡាករ ឆេង ច័ន្ទដារ៉ារតនៈ កីឡាករ ថេង គឹមឈា និងកីឡាករ ហូ ហេង ដណ្តើមបានមេដាយសំរិទ្ធ លើវិញ្ញាសាកាតា(មេគុន)ក្រុមបុរស និងកីឡាការិនី រិទ្ធ គឹមលាង ដណ្តើមបានមេដាយសំរិទ្ធ លើវិញ្ញាសាកាតាក្រុមនារី ។

ក្រោយពីបានបំពេញបេសកកម្មនៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបញ្ចប់រួចមក ប្រតិភូ ប្រតិភូរង លោកគ្រូ អ្នកគ្រូ និង កីឡាករ កីឡាការិនី នៃសមាគមកីឡាការ៉ាតេក្រសួងមហាផ្ទៃ បានប្រមូលផ្ដុំហ្វឹកហាត់ឡើងវិញ ដើម្បីបន្ដត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នានា ជាពិសេសព្រឹត្តិការណ៍ប្រកួតកីឡានគរបាលជាតិ និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នៅប្រទេសកាណាដា នាចុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕ P / N

Post navigation