Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាសនៈលោកយាយលោកតាចាស់ស្រុកក្នុងខេត្តបន្ទាយមានជ័យមួយកន្លែងត្រូវបានសម្ភោធ

Views: 3

ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យៈ ពិធីសម្ពោធអាសនៈលោកយាយលោកតាចាស់ស្រុកដែលមានទីតាំងនៅសាលារៀនខ្មែរ ចិនផីឆឹង នាសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យត្រូវបានសម្ភោធ កាលពីល្ងាចថ្ងៃទី៥ខែកុម្ភៈ២០២៣ កន្លងមក ដោយមានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត សមាជិកសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យ; សមាគមខ្មែរ ចិនខេត្តសៀមរាប និង ខេត្តបាត់ដំបង ជាដើម ។

លោកឆាន់ ប៊ុនម៉ាន់ ប្រធានសមាគមខ្មែរ ចិន ខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ជនជាតិចិននិងខ្មែរសែស្រឡាយចិនមានការគោរពបូជាចំពោះដូនតា(កុងម៉ា) ការគោរពអ្នកតា(លោកយាយលោកតាចាស់ស្រុក)និងទេវតានិងមានជំនឿជឿជាក់សក្តិសិទ្ធិ ការគោរព កិច្ចប្រតិបត្តិដោយកតញ្ញូតារបស់យើងគ្រប់គ្រប់គ្នា នាំអោយមានសេចក្តីសុខសប្បាយ រកស៊ីមានមានបាន មានការរីកចម្រើនរុងរឿង។

លោកបន្តថា ហេតុនេះទើប សមាជិកសមាគមដែលជាស្ថាបនិក បានផ្តួចផ្តើមកសាងអាសន:លោកយាយ លោកតាចាស់ស្រុកឬវិហារអ្នកតាមេះឡើងសម្រាប់គោរពសក្ការៈបូជា ដោយមានអ្នកផ្តួចផ្តើម ជាច្រើនរូប ។

អសនៈនេះ បានដំណើរការសាងសង់កាលពីថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៦ ហើយរួចរាល់កាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០១៨ ប៉ុន្តែ បានពន្យាពេលសម្ពោធដោយសារត្រូវរកជំនួយបន្ថែមផងនិងដោយសារជាង២ឆ្នាំចុងក្រោយ យើងទទួលរងផលប៉ះពាល់ពីវិបត្តិសាកលនៃជម្ងឺកូវីដ១៩ ។

លោកឆាន់ ប៊ុនម៉ាន់ បានបន្តថា អាសនៈ:(វិហារ)លោកយាយ លោកតាចាស់ស្រុកនៃសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យនេះ មានទំហំ១៤៤ម៉ែត្រក្រឡា ឬបណ្តោយ១២ម៉ែត្រ ទទឺង៩ម៉ែត្រ សង់ពីបេតុងប្រក់ក្បឿង កម្ពស់១ជាន់ផ្ទាល់ដី ដោយចំណាយទឺកប្រាក់១០១.២០៤ដុល្លា ក្នុងនោះ នៅខ្វះជាង២ម៉ឺនដុល្លា ហើយការប្រជុំចង្អៀតនិងរៃអង្គាសមួយកាលពីថ្ងៃទី០៥ខែកុម្ភ:ឆ្នាំ២០២៣ នេះ បានជាង១,៣ម៉ឺនដុល្លារបន្ថែម ៕/r

Post navigation