Views: 1
ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនបុរសជនជាតិថៃម្នាក់ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងអំពើលួច ប្រព្រឹត្កកន្លងមក កាលពីវេលាម៉ោង ២ៈ០០ នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួល ម្តុំវត្តត្រាច ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹង នៅថ្ងៃទី៩ ខែកញ្ញា ថាៈ ជនរងគ្រោះ ឈ្មោះ អាំងថុង ភីយ៉ាផន (AMTHUNG PIYAPORN) ហៅ មេ ភេទស្រី អាយុ ២៥ ឆ្នាំ ជនជាតិថៃ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែក
ជនសង្ស័យ ឈ្មោះ វរ៉ាឆេត សាប់ប៉ាសាន (WORACHETSAPPRA SAN) ហៅ ណាត់ ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិថៃ បច្ចុប្បន្ន ស្នាក់នៅភូមិក្បាល ស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូបានបន្តថាៈ ជនរងគ្រោះ និងជនសង្ស័យគឺជាសង្សារ និងរស់នៅជាមួយគ្នា ជិត១ឆ្នាំ កន្លងមកហើយហើយនៅថ្ងៃកេីតហេតុ ជនរងគ្រោះ និងជនសង្ស័យ បានចេញពីកន្លែងផឹកស៊ី កាលពីវេលាខាងលើ ហេីយបានឈ្លោះប្រកែក គ្នាបន្តិចបន្តួច រួចបាននាំគ្នាជិះម៉ូតូកង់បី ទៅបន្ទប់ជួល ដែលខ្លួនស្នាក់នៅជាមួយគ្នា។
ពេលទៅដល់បន្ទប់ ជនរងគ្រោះ មិនព្រមចូលទៅក្នុងបន្ទប់ទេ។ ហេតុនេះ ជនសង្ស័យ បានចាប់អូសដៃ ជនរងគ្រោះចូលក្នុងបន្ទប់ ហេីយបានបង្ខំជនរងគ្រោះ ប្រាប់លេខ សម្ងាត់គណនីធនាគារ ក្នុងទូរសព្ទ ហេីយបានផ្ទេរប្រាក់ចេញអស់ ចំនួន ២.០២៩ បាតទៅក្នុងគណនីរបស់ខ្លួន ។
ជនសង្ស័យ បានគំរាមបង្ខំឱ្យជនរងគ្រោះ ដោះសម្លៀកបំពាក់ចេញ និងលេងប្រដាប់ភេទ ជនរងគ្រោះ ក្នុងនោះបានប្រព្រឹត្តបំពារបំពាន ដោយយកដបទឹកសុទ្ធ ស៊កចូលប្រដាប់ ភេទជនរងគ្រោះ បណ្តាលឱ្យរងរបួស ហូរឈាមទៀតផង។
ក្រោយមក ជនសង្ស័យ បានចូលបន្ទប់ទឹក ។ ពេលនោះ បានឱកាសល្អ ជនរងគ្រោះ បានស្ទុះរត់ចេញក្រៅបន្ទប់ ទាំងអាក្រាតកាយ មកដល់ក្រៅបន្ទប់ មុខកាំជណ្តើរ ។
ជនសង្ស័យបានរត់ទៅចាប់អូសជនរងគ្រោះចូលបន្ទប់វិញ ប៉ុន្តែពេលនោះ បានអ្នកជិតខាង (ជជាជនជាតិថៃដូគ្នា) បានមកដល់ ជួយជនរងគ្រោះ និងបានយក សម្លៀកបំពាក់ឱ្យជនរងគ្រោះ រួចបាននាំទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យប្រទេសថៃ ចំនួន ២ថ្ងៃ ទើបត្រឡប់មកវិញ។
ពេលមកដល់វិញ នាល្ងាចថ្ងៃទី៧ ខែកញ្ញា ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយ ។
លោវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តទៀតថាៈ យោងតាមពាក្យបណ្តឹងរបស់ ស្ត្រីរងគ្រោះ ឈ្មោះ អាំងថុង ភីយ៉ាផន នៅយប់នោះ សមត្ថកិច្ច ក៏បានឃាត់ខ្លួនជន សង្ស័យឈ្មោះ វរ៉ាឆេត សាប់ប៉ាសាន ដើម្បីសាកសួរចម្លេីយ ។
នៅថ្ងៃទី៨ ខែកញ្ញា ជនសង្ស័យ បានសារភាពថាៈ ខ្លួនពិតជាបានធ្វើសកម្មភាពដូច ដែលជនរងគ្រោះ បានចោទប្រកាន់ពិតប្រាកដមែន ព្រោះតែគ្រប់គ្រងចិត្តឃោរឃៅ ព្រៃផ្សៃរបស់ខ្លួន មិនបាន ក្នុងពេលនោះ ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារ ស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថាៈ ការបង្ក្រាបករណី ខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធី ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ផងដែរ ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅ សាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអនុវត្ត តាមនីតិវិធី៕ V / N


