Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាយុ​៩០​ឆ្នាំ​ទើប​មានកូន​លើកដំបូង​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ សួនសត្វ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក​មាន​ការភ្ញាក់ផ្អើល​ដ៏​រីករាយ នៅពេល​សត្វ​ចំណាស់​ជាង​គេ​របស់​សួន​បាន​ក្លាយជា​បា​កូន​បី​ជា​លើកដំបូង​នៅ​អាយុ ៩០ ឆ្នាំ​។​

​លោក​ភី​ក​កិល (Mr Pickles) ជា​សត្វ​អណ្តើក​នៅ​សួនសត្វ​ហូ​ស្តុន (Houston) និង​ដៃគូ​របស់​វា​ឈ្មោះ​លោកស្រី​ភី​កកិល (Mrs Pickles) បាន​ស្វាគមន៍​កូន​ញាស់​បី​ក្បាល​របស់​ពួកវា គឺ ឌី​ល (Dill) ហ្គើ​គីន (Gherkin) និង ចា​ឡាផេ​ណូ (Jalapeno)​។​

​កូនអណ្តើក​ទាំង​បី​បង្ក​ការភ្ញាក់ផ្អើល​ចំពោះ​បុគ្គលិក​។​

​យោង​តាម​សួនសត្វ​បានឱ្យដឹងថា អ្នកថែរក្សា​សត្វ​មួយរូប​បាន​ឃើញ​លោកស្រី​ភី​កកិល​ខណៈ​វា​កំពុង​ក្រាប​ពង​នៅ​ពេល​ជិត​ដល់​ម៉ោង​បិទទ្វារ​សួន​។​

​បន្ទាប់​មក​ក្រុម​ថែទាំ​សត្វ​បាន​ចុះ​ទៅ​ធ្វើការ​យ៉ាង​រហ័ស​ដើម្បី​ស្វែងរក​ពង ហើយ​នាំ​វា​ទៅ​កាន់​កន្លែង​សុវត្ថិភាព​នៃ​ផ្ទះ​សត្វ​ល្មូ​ន​ឈ្មោះថា Reptile and Amphibian House​។​

​សួនសត្វ​បាន​និយាយ​នៅក្នុង​ប្លុក​មួយ​ថា “​ដី​នៅ​ហ៊ូស្តុន​មិន​អំណោយផល​ចំពោះ​អណ្តើក​ដើមកំណើត​ម៉ា​ដា​ហ្គា​ស្កាទេ ហើយ​ពង​មិន​ទំនង​ញាស់​ដោយ​ខ្លួន​វា​ទេ ប្រសិនបើ​អ្នក​ថែ​សួន​មិនឃើញ​អណ្តើក​ទាន់ពេល​”​។

​កូន​ញាស់​ទាំងបី​ក្បាល​នេះ​ត្រូវបាន​ចាត់ទុក​ថា​ជា​រឿង​សំខាន់​ណាស់ ព្រោះ​បា​របស់​ពួកវា លោក​ភី​កកិល​គឺជា​សត្វ​អណ្តើក​វិទ្យុសកម្ម​ដ៏​មាន​តម្លៃ​បំផុត​នៅក្នុង​គម្រោង​រស់រានរ​បស់​សត្វ​នៃ​សមាគម​សួនសត្វ​និង​អាង​ចិញ្ចឹម​ត្រី (AZA)​។​

​សួនសត្វ​បាន​និយាយថា ពួកវា​នឹង​នៅ​ឆ្ងាយ​ពី​ការចាប់អារម្មណ៍​នៅផ្ទះ​សត្វ​ល្មូ​ន Reptile and Amphibian House រហូត​ដល់​ពួក​វា​ធំ​ល្មម​អាច​ចូលរួម​ជាមួយ​មេបា​របស់​ពួក​វា​ដោយ​សុវត្ថិភាព​។​

​លោក​ភី​កកិល​បាន​នៅ​សួនសត្វ​ខាងលើ​អស់​រយៈពេល ៣៦ ឆ្នាំ​ហើយ​បាន​នៅ​ជាមួយ​ដៃគូ​របស់​វា លោកស្រី​ភី​ក​កិល ចាប់តាំងពី​វា​បាន​មក​ដល់​ក្នុង​ឆ្នាំ ១៩៩៦​។​

​អណ្តើក​វិទ្យុសកម្ម​គឺ​ងាយ​រងគ្រោះ​ខ្លាំង​ដោយសារ​ការបាត់បង់​ទីជម្រក​និង​ការជួញដូរ​សត្វ​ចិញ្ចឹម​ខុសច្បាប់​។ ពួក​វា​ក៏​បង្កើត​កូនចៅ​បាន​តិចតួច​បំផុត​ផងដែរ​៕

​អណ្តើក​ឈ្មោះ​លោក​ភី​កកិល​បង្កើត​បាន​កូន​បី

Post navigation