Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អែកនេះ ភ្លើងគប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នឹងរត់ដង្ហែ នៅទីក្រុងហាណូយ

Views: 3

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្រោយចាកចេញពីខេត្តសៀមរាប ហើយបានទៅដល់ ទីក្រុងហាណូយ ប្រទេសវៀតណាម វេលាម៉ោង យប់មិញនេះ ភ្លើងគប់នេះ នឹងរត់ជាផ្លូវការ នៅប្រទេសវៀតណាម នាថ្ងៃទី២៤ មីនា ស្អែកនេះ។

យប់មិញនេះ ព្រះអគ្គិកីឡា ត្រូវបានតម្កល់ទុក នៅស្ថានទូតកម្ពុជា ប្រចាំប្រទេស វៀតណាម ដែលមានទីតាំងនៅផ្លូវ Tran Hung Dao ខណ្ឌ Hoan Kiem ទីក្រុងហាណូយ។

ភ្លើងគប់នេះ នឹងត្រូវរៀបចំពិធីរត់ជុំវិញបឹង Ho Guom ជាផ្លូវការ នាថ្ងៃទី២៤ ខែមីនា ដោយមានការចូលរួមសម្របសម្រួល ពីអាជ្ញាធរកីឡា ប្រទេសវៀតណាម រួមជាមួយ ស្ថានទូតកម្ពុជា

ព្រះអគ្គិជ័យកីឡា មានអត្ថន័យជ្រាលជ្រៅ ស៊ីជម្រៅ ជានិមិត្តរូប នៃកម្លាំងថាមពល នៃជីវិតមនុស្សសត្វ និងជាសភាវៈធម៌ដ៏បរិសុទ្ធដែលផ្តល់នូវសេចក្តីសុខ សុភមង្គល និងសន្តិភាព ដល់មនុស្សជាតិទាំងអស់ រស់នៅលើភពផែនដី តាមប្រធានបទកីឡានាំមកនូវសាមគ្គីភាព មិត្តភាព និងសន្តិភាព

ជាធម្មតា គ្រប់ព្រឹត្តិការណ៍ Olympic អន្តរជាតិ Olympic អាស៊ី និង Olympic អាស៊ីអាគ្នេយ៍ តែងបានរៀបចំការរត់ភ្លើងគប់ទៅកាន់ប្រទេសសមាជិក មុនចូលដល់ប្រទេសម្ចាស់ផ្ទះ។

ផ្តើមចេញពីប្រវត្តិ និងខ្លឹមសារព្រះអគ្គិជ័យកីឡា ទើបព្រះរាជាណាចក្រកម្ពុជា បានរៀបចំព្រះរាជពិធី ប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា ពេលនេះ ដើម្បីទទួល បានព្រះអគ្គិជ័យកីឡា ទៅរត់ដង្ហែភ្លើងគប់ និងប្រារព្ធពិធីបើកការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ខាងមុខនេះ។

កីឡា SEA Games-ASEAN Para Games 2023 ជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ ដែលព្រះរាជាណាចក្រកម្ពុជា បានរង់ចាំរយៈពេល ៦៤ ឆ្នាំ ទើបរាជរដ្ឋា ភិបាល សម្រេចយក ឆ្នាំ២០២៣ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត នៃព្រឹត្តិការណ៍ នេះ៕/V-PC

Post navigation