Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាល​រាជធានី សរសើរ​មន្ត្រី​របស់ខ្លួន ដែល​បាន​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ បាន​ជោគជ័យ​

Views: 5

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​រាជធានី​ភ្នំពេញ បាន​សម្តែង​នូវ ការកោតសរសើរ យ៉ាងខ្លាំង​ចំពោះ មន្ត្រី​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​យក​អស់ កម្លាំងកាយ​ចិត្ត ក្នុងការ​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ជាមួយ​សម្តេច តេ​ជោ ហ៊ុន សែន រហូត​ទទួលបាន​ជោគជ័យ ដែល​ធ្វើឱ្យ​ជំងឺ​កូ​វីដ​-១៩ ក្នុង​រយៈពេល ២៦ ថ្ងៃនេះ មិនមាន​ឆ្លង​ថ្មី ។​

​ការលើកឡើង​បែបនេះ​របស់លោក ឃួ​ង ស្រេង បានធ្វើ​ឡើង ក្នុង​ពិធី​សំណេះ សំ​ណា​ល​ជាមួយ មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២២​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថាៈ ការជោគជ័យ​ទៅលើ​ការ គ្រប់គ្រង ជំងឺ​កូ​វីដ​-១៩ តាម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ពិត​ជាមាន​ការចូល រួមចំណែក មិនអាច​ខ្វះ​បាន ពី​បងប្អូន​មន្ត្រី រដ្ឋបាល​រាជធានី​ភ្នំពេញ បើទោះបី​បង ប្អូន​មួយចំនួន បាន​ឆ្លង​នូវ​ជំងឺ​កាច​សាហាវ នេះ​ក៏ដោយ ក៏​បងប្អូន​មិន​រុញ​រា តស៊ូ​ជា មួយ​សម្តេច​តេ​ជោ ហ៊ុន សែន រហូត​ទទួលបាន​ជោគជ័យ ដែល​បានធ្វើឱ្យ​ប្រទេសជាតិ វិល​ទៅរក​ប្រក្រតីភាព ជាធម្មតា​ឡើងវិញ​។​

​លោក ឃួ​ង ស្រេង ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ ចំពោះ​មន្ត្រីរដ្ឋបាល​រាជធានី ភ្នំពេញ​ផងដែរ ដែល​បាន​បំរើសេវា​យ៉ាង​ល្អ ជូន​ប្រជាពលរដ្ឋ ហើយ​លោក​សូម ឱ្យ​បន្ត​ខិតខំ​បំរើសេវា​នេះ ឱ្យ​កាន់តែ​ល្អ​បន្ថែមទៀត​។ បន្ថែម​ពីនេះ លោក ឃួ​ង ស្រេង សូមឱ្យ​បងប្អូន​ជា​មន្ត្រី​ទាំងអស់ ត្រូវ​ទៅ​បំពេញ​តួនាទី ជា​ប្រជាពលរដ្ឋ ដោយ​ទៅ​ចូលរួម​បោះឆ្នោត ឱ្យបាន​គ្រប់គ្នា នៅ​ថ្ងៃទី​៥ មិថុនា ខាងមុខនេះ​។​

​លោក ឃួ​ង ស្រេង ក្នុងឱកាស​នោះដែរ ក៏បាន​លើកឡើង​ពីរ​បប ប៉ុល ពត ៣​ឆ្នាំ ៨​ខែ និង ២០​ថ្ងៃ ដែល​ប្រជាពលរដ្ឋ​កម្ពុជា បានទទួល​រង​នូវ​ទុក្ខវេទនា​បំផុត ដោយ​ប្រជា ពលរដ្ឋ​កម្ពុជា ហូប​មិន​ឆ្អែត ធ្វើ​ទារុណកម្ម កាប់សម្លាប់​យ៉ាង​រង្គាល ។ តែ​ដោយ​គុណ សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​បាន​រំដោះប្រទេស​កម្ពុជា ដ៏​កំសត់​មួយ​នេះ ចេញពី​របប​ដ៏​យង់ឃ្នង និង​ខ្មៅ​ងងឹត​នេះ ចេញពី​ចំណុចសូន្យ ដោយ​មិនមាន​អ្វីៗ ទាំងអស់ និង​បានធ្វើឱ្យ​ប្រទេសជាតិ មានការ​អភិវឌ្ឍ រីកចំរើន រហូតមកដល់ ពេលបច្ចុប្បន្ន​នេះ​។​

​លោក ឃួ​ង ស្រេង សូមឱ្យ​ប្អូនៗ ជា​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​យល់​ឱ្យបាន​ច្បាស់ ពី​ប្រវត្តិសាស្ត្រ​ពិត របស់​កម្ពុជា ពិសេស​នៅក្នុង​របប ប៉ុល ពត និង​ពី​វីរៈភាព​របស់ សម្តេច​តេ​ជោ ហ៊ុន សែន បើ​គ្មាន​សម្តេច​តេ​ជោ ហ៊ុន សែន ទេ ប្រទេសជាតិ មិនមាន​អ្វី​ដូច​ពេលនេះ​ទេ​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ សូមឱ្យ​បងប្អូន ត្រូវ​ដឹង​ខ្លួនឯង ឱ្យបាន​ច្បាស់​ថា ចេញពី​ពិភព​អី ហើយ​ដើរទៅ​ចំណុច​ណា​៕/V​-PC

Post navigation