Cambodia

អភិបាលខេត្ត​ពោធិ៍សាត់ សម្របសម្រួល ដោះស្រាយ​បញ្ហា​ប្រឈម និង​សំណូមពរ របស់​ប្រជាពលរដ្ឋ បាន ១៨ ករណី​

ចែករម្លែក

​ដោយ​៖​រិ​ទ្ធិ​សែន / ពោធិ៍សាត់​៖ នៅ​ថ្ងៃ​ឈប់សម្រាក ខួប​ឆ្នាំ​ទី​២៧ ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ពិតមែន ក៏​លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាល ខេត្តពោធិ៍សាត់ បាន​ប្រើប្រាស់​តួនាទី ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ ដោយបាន​ទទួល​សម្រប​សម្រួល ដោះស្រាយ​បញ្ហា​ប្រឈម ក៏ដូចជា សំណូមពរ ជូន​ប្រជាពលរដ្ឋ បាន ១៨ ករណី​។​

​កិច្ចសម្របសម្រួល​ខាងលើនេះ បានធ្វើ​ឡើង នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ នៅ​វេទិកា ក្នុង​សាលាខេត្ត​ពោធិ៍សាត់ ដោយបាន​ការអញ្ជើញ​ចូលរួម​ពី សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត​, អភិបាលរង​ខេត្ត​, ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ​, អាជ្ញាធរ​ស្រុក​ក្រុង ឃុំ សង្កាត់ ភូមិ និង​ប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ ។​

​ថ្លែង​ក្នុងឱកាស​នោះ លោក ម៉ៅ ធនិន បានឱ្យដឹងថាៈ នេះ​គឺជា​ទម្លាប់ នៅ​រៀងរាល់ថ្ងៃ​អង្គារ ឬ​ថ្ងៃ​សុក្រ លោក​តែងតែ​ជួប​ជាមួយ បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ ដើម្បី​ចូលរួម​សុខទុក្ខ​ជាមួយ ដោយផ្ទាល់​។ ថ្វី​ដ្បិត ថ្ងៃនេះ ជា​ថ្ងៃ​ឈប់សម្រាក ក៏ពិតមែន តែ​នេះ ជា​តម្រូវ​ការចាំបាច់ នៅក្នុង​ស្ថានភាព​រស់នៅ របស់​បងប្អូន​យើង​។ ជាទូទៅ តែងតែ​ប្រើប្រាស់ ឋានានុក្រម ២ គឺ​ទី​១-​ក្នុងនាម​ជា​អភិបាលខេត្ត សម្រាប់​សម្របសម្រួល ដោះស្រាយ​បញ្ហា​ប្រឈម ជូន​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ ទៅលើ​ផ្លូវច្បាប់ និង​ទី​២-​ក្នុងឋានៈ​ជា​គ្រួសារ មាន​តួនាទី​ជា​បង ជា​ប្អូន ជា​កូន ជា​ក្មួយ និង​ជា​ចៅ​មួយ ក្នុង​គ្រួសារ ប្រជាពលរដ្ឋ ជាង ៥០ ម៉ឺន​នាក់ ទូទាំង​ខេត្ត ដើម្បី​ចូលរួម​សុខ​រួមទុក្ខ ជាមួយ​ពួកគាត់ គ្រប់ពេលវេលា​។​

​លោក​អភិបាលខេត្ត បាន​បន្តថាៈ ” ដើម្បី​ងាយស្រួល ក្នុងការ​សម្រេច ឬ​ដោះស្រាយ​ផ្តាច់​ក្តី ពាក់ព័ន្ធ​នឹង​ក្តីកង្វល់ ទាំងឡាយ ទាំងពួង​របស់​បងប្អូន ដែល​មិនទាន់​ស្រឡះ​អារម្មណ៍ ស្រឡះ​ចិត្ត ក្នុង​ជីវរ​ភាព​រស់ នៅ​ប្រចាំថ្ងៃ លោក​សូម​ស្នើ​ដល់​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ ដែល​មានរឿង​ក្តីក្តាំ​ទាំងអស់ សូម​សម្តែង​នូវ​ការពិត បង្ហាញ​ភាពស្មោះត្រង់ និង​ប្រកាន់យក​នូវ ភាពយុត្តិធម៌ «​បើ​អត់ គឺ​ប្រាប់ថា​អត់ អ្នក​បំពាន​គេ គឺ​ត្រូវ​ប្រាប់​ដោយ​ត្រង់ អ្នកយក​ដី​គេ ត្រូវ​ឱ្យគេ​វិញ អ្នក​ជំពាក់​លុយ​គេ ត្រូវ​សង​គេ ទាំងនេះ គឺជា​សេចក្តីសុខ និង​ភាពថ្លៃថ្នូរ របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​” ។​

​លោក ម៉ៅ ធនិន បានលើកឡើង​ថាៈ ” ប្រទេសជាតិ​មានច្បាប់ ហើយ​ច្បាប់​មនុស្ស គឺមាន​នៅក្នុង​ការអនុវត្ត លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដោយឡែក ច្បាប់​កម្ម​ពារ ក៏មានដែរ គឺ​សម្រាប់​អ្នក​កាន់ ព្រះពុទ្ធសាសនា​។ ត្រូវ​ចាំ​ថា យើង​យក​ដី​គេ ពេលនោះ គេ​នឹង​ខឹង​យើង ចុះបើ​គេ​យក​ដី​យើង តើ​យើង​ខឹង​គេ​ដែរ ឬក៏​អត់​? ត្រង់ចំណុច​នេះ សូម​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ ពិចារណា កុំ​បំពាន​គ្នា និង​កុំ​បន្ត​រំលោភសិទ្ធិ​គ្នា “​។​

​លោក​អភិបាលខេត្ត បាន​បន្ថែមទៀតថាៈ ” ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវច្បាប់ អ្វីដែល​យើង បំពាន​គេ ពេលនោះ គឺ​មានតែ​ខាតបង់​ពេលវេលា ប្រាក់​កាក់ ដោយ​ឥតប្រយោជន៍ និង​បំផ្លាញ​សេចក្តីសុខ ក្នុង​ក្រុមគ្រួសារ​។ ក្រោយពេល ដែល​យើង​ជួបគ្នា​ហើយ​នេះ សូមឱ្យ​បងប្អូន​ពុក​ម៉ែ ប្រជាពលរដ្ឋ បោះបង់ចោល នូវ​រឿងរ៉ាវ​ទាំងអស់ ដោយ​រួមគ្នា​កសាង​អំពើ​ល្អ សាបព្រោះ​នូវ សេចក្តី​ល្អ ពូជ​ល្អ និង​ទង្វើ​ល្អ ដើម្បី​សន្សំ​យក​ផល​បុណ្យ ទៅ​ថ្ងៃ​អនាគត ” ។​

​ឆ្លើយតប​តាម​ការសម្របសម្រួល រយៈពេល​ជិត ៦ ម៉ោង ពោលគឺ​ចាប់ពី​ម៉ោង ៩​ព្រឹក រហូតដល់​ម៉ោង ២ និង​៤៥ នាទី រសៀល លោក ម៉ៅ ធនិន រួមជាមួយ​ថ្នាក់ដឹកនាំ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ដោះស្រាយ​សំណុំរឿង ជូន​បងប្អូន​ពុក​ម៉ែ ប្រជាពលរដ្ឋ បាន​ចំនួន ១៨ ករណី ដែល​ក្នុងនោះ មាន​៖ បញ្ហា​ទំនាស់​ដីធ្លី បញ្ហា​ទំនាស់​ក្រុមគ្រួសារ បញ្ហា​កម្ចី​ប្រាក់ បញ្ហា​បរិហារកេរ្តិ៍ ស្នើសុំ​ធ្វើ​ប្លង់​កម្មសិទ្ធិ ស្នើសុំ​ធ្វើ​សំ​យ៉ាប យោធិន​ពិកា ស្នើសុំ​ស័ង្កសី ស្នើសុំ​ស្បៀង និង​ទំនាស់​ផ្សេងៗ ។​

​សូមបញ្ជាក់ថា នេះ​គឺជា​ការឆ្លើយតប​ថ្មី​មួយទៀត តាម​ការណែនាំ​របស់ ក្រសួងមហាផ្ទៃ ដែល​ស្នើឱ្យ​រដ្ឋបាល​រាជធានី ខេត្ត យកចិត្តទុកដាក់ តាមដាន​ព័ត៌មាន និង​ធ្វើការ​ដោះស្រាយ បញ្ហា​ជូន​ប្រជាពលរដ្ឋ ឱ្យ​បានល្អ​ត្រឹមត្រូវ ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌ ៕​ ល

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Hans-Dieter flick: I Hope Alaba will sign a contract with Bayern. Our club is one of the best in the world
Diego Maradona: Messi gave Barca everything, brought them to the top. He was not treated the way he deserved
Federico Chiesa: I hope to leave my mark in Juve. We will achieve great results
The Coach Of Benfica: I don't want us to look like the current Barcelona, it has nothing
Guardiola on returning to Barca: I'm happy at Manchester City. I hope to stay here
Fabinho will not play with West ham due to injury
Ronald Koeman: Maradona was the best in his time. Now the best Messi