Cambodia

អភិបាលខេត្ត​កំពង់ចាម ចុះ​ពិនិត្យ​ការបិទ​ខ្ទប់ លំនៅឋាន និង​ផ្សារ​ក្នុងស្រុក​ស្រី​សន្ធរ​

ដោយ​: គង់​ហេង / កំពង់ចាម​: លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ទីតាំង បិទ​ខ្ទប់​ជាក់ស្តែង លំនៅឋាន​ប្រជាពលរដ្ឋ ចំនួន ៤៥ ខ្នង ក្នុងភូមិ​ចំនួន ១១ ផ្សារ​ចំនួន ពីរ និង​មណ្ឌល​ច​ត្តា​ឡី​ស័ក ចំនួន ពីរ ក្នុង​ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ នៅ​ព្រឹក​ថ្ងៃទី​១៤ មិថុនា នេះ​។​

​លោក ស៊ឹម គង់ អភិបាលស្រុក​ស្រី​សន្ធរ ដែល​បាន​អមដំណើរ គណ​:​កម្ម​ការ​ខេត្ត ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ បាន​ប្រាប់​ឱ្យដឹងថាៈ នៅ​ព្រឹក​មិញ​នេះ​គណ​:​កម្ម​ការ ខេត្ត បាន​ចុះ​ពិនិត្យ​ជាក់ស្តែង នៅ​តំបន់ មាន​ហានិភ័យ កំពុងស្ថិត​ក្នុង​ការបិទ​ខ្ទប់ លំនៅឋាន ចំនួន ៤៥ ខ្នង ក្នុងភូមិ​ចំនួន ១១ និង​ផ្សារ​ចំនួន ២ ក្នុង​ឃុំ​ព្រែក​រំដេង ដែល​មកដល់​ថ្ងៃទី ១៤ មិថុនា​នេះ យើង​រកឃើញ អ្នក​ផ្ទុក​ជំងឺ​កូ​វីដ ១៩ ចំនួន ៤២ នាក់ បា​នប​ញ្ជួ​ន​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​មេគង្គ កំពង់ចាម និង​មនុស្ស​ជាង ១០០ នាក់​ទៀត បាន​ប៉ះពាល់​ផ្ទាល់ បាននិងកំពុង​ស្ថិតនៅ ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក ចំនួន ២ កន្លែង នៅក្នុង​ឃុំ​ព្រែក​រំដេង​នេះ​។​

​លោក​អភិបាល ស្រុក​ស្រី​សន្ធរ បានឱ្យដឹង​ទៀតថាៈ ការដែល​គណ​:​កម្ម​ការ​ខេត្ត ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ សម្រេច​បិទ​ផ្សារ​ព្រែក​រំដេង និង​ផ្សារ​អូរ​ឡេង ដោយសារ​យើង រកឃើញ​អ្នកជំងឺ​ទាំងអស់ ឆ្លង​ចេញពី​ផ្សារ​ទាំងពីរ ដែល​នៅក្បែរ​គ្នា ច្រើនជាងគេ គឺ​ផ្សារ​អូរ​ឡេង ហើយ​ប្រភព​ចម្លង​ដំបូង ពី​បុរស​ឈ្មោះ ឡុង ហួរ ដែល​គាត់​បាន​ស្លាប់ ដោយ​ជំងឺ​កូ​វីដ ១៩ កន្លងមក​។​

​ប្រភព​នោះ បាន​បន្តថា ស្រុក​ស្រី​សន្ធរ មាន​មណ្ឌល​ច​ត្តា​ឡី​ស័ក ចំនួន ៤ កន្លែង នៅ​ឃុំ​ព្រែក​រំដេង ចំនួន ២ កន្លែង នៅ​ឃុំ​ប្រាំ​យ៉ា​ម ចំនួន ១ កន្លែង និង​នៅ​វិទ្យាល័យ ស្រី​សន្ធរ​ចំនួន ១ កន្លែង​ទៀត​។ ដោយមាន​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក សរុប​ប្រមាណ ២០០ នាក់ ហើយពី​គាត់ ទាំង​ទទួលបាន​អាហារ សម្រាប់​ទទួលទាន ក្នុង​មួយថ្ងៃ ចំនួន បី ពេល​៕/V​-PC

Football news:

FIFA and UEFA rejected the request of the Basque Country Football Federation for recognition as an independent member of organizations from Spain
Belarus will host the 2022 World Cup qualification matches at the Tsentralny Stadium in Kazan
Gerard Pique: We are waiting for Messi to sign a new contract. We want him to be with us
Shomurodov flew to Rome. Today he will undergo a medical examination for Roma
Arsenal discussed the deal for Lautaro, communicating with Inter on Bellerin. The striker is Interested in the transfer
Arsenal bought defender White from Brighton for 50 million. This is a logical increase, although the club, of course, overpaid
16 - year-old Ajax player and his brother were killed in a car accident