Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាលខេត្ត​កំពង់ស្ពឺ​អញ្ជើញ​កាត់​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

Views: 3

ដោយ​:​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​: នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៥ ខែធ្នូ ឆ្នាំ​២០២២​នេះ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ជា​អធិបតីភាព​កាត់​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា​២០២១-២០២២ សម័យ​ប្រឡង​ថ្ងៃទី​០៥-០៦ ខែធ្នូ នៅ​មណ្ឌល​វិឡា​ល័យ​កំពង់ស្ពឺ​។​

​លោក ថន ថា​រិ​ន​  ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ឱ្យដឹងថា បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២២​នេះ​មាន​ចំនួន​៤.៦៩៥​នាក់ ស្រី​២.៥១៨​នាក់ ដែល​នឹង​ប្រឡង​នៅ​ថ្ងៃទី​០៥-០៦ ខែធ្នូ ព្រឹក​នេះ​តែម្តង​។ ចំពោះ​មណ្ឌល​ប្រឡង​ចំនួន​១១​មណ្ឌល​និង​មាន​បន្ទប់​ប្រឡង​១៨៨​បន្ទប់​។​

​លោក ថន ថា​រិ​ន បាន​បន្ថែមថា បេក្ខជន​ប្រឡង​ទាំងអស់​ត្រូវតែ​គោរព​តាម​គោលការណ៍​ប្រឡង ព្រោះ​ឆ្នាំនេះ​មាន​វិន័យ​តឹងរឹង​ដើម្បី​ធានា​ដល់​ការប្រឡង​ឱ្យមាន​ស្តង់ដារ គុណភាព​ខ្ពស់ ដូច្នេះ​បេក្ខជន បេ​ក្ខ​នារី ប្រឡង​ត្រូវគោរព​ពេលវេលា វិន័យ ហាម​យក​សំណៅ​ឯកសារ​ចម្លើយ​នានា ក៏​ដូច​ឧបករណ៍ អេ​ឡិច​ត្រូ​និ​ច ពោលគឺ​ត្រូវគោរព​តាម​បទបញ្ជា បទបញ្ញត្តិ​ដែល​ក្រសួង​បានដាក់​ចេញ​។​ការ​រឹតបន្តឹង​នេះ​ធានាថា អ្នកចេះ គឺជា​ប់​។​ហើយ​បើ​ក្នុងករណី​រកឃើញថា​បេក្ខជន​និង​បេ​ក្ខ​នារី​បាន​ប្រព្រឹត្ត​សកម្មភាព​ផ្ទុយ​និង​បទបញ្ញត្តិ​និង​កម្រិត​វិន័យ​បេក្ខជន​និង​បេ​ក្ខ​នារី​នោះ​ត្រូវបាន​កំណត់ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​។​ក្នុងពេល​ប្រឡង​បេក្ខជន​ទាំងអស់​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុខភាព​និង​សុវត្ថិភាព សម្រាប់​ការប្រឡង ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព និង​ពាក់​ម៉ាស​ឱ្យបាន​ត្រឹមត្រូវ ជាប្រចាំ​នៅក្នុង​មណ្ឌល​ប្រឡង​រហូតដល់​បញ្ចប់​ការប្រឡង​។​

​ជាមួយនិង​ពាក្យស្លោក ចេះ​គឺជា​ប់ អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ក្រើនរំលឹក​ដល់​បេក្ខភាព​ប្រឡង​ទាំងអស់ ត្រូវតែ​ខិតខំ​ប្រឹងប្រែង យក​អស់ចំណេះ​វិជ្ជា​ដែល​បាន​រៀន​ចេះ​ចាំ​មក​ធ្វើឱ្យ​ត្រូវ​នូវ​វិញ្ញាសា​ប្រឡង ហើយ​អ្នក​ដែល​ដណ្តើមបាន​និទ្ទេស A ក្នុងសម័យ​ប្រឡង​ឆ្នាំនេះ នឹង​ទទួលបាន​រង្វាន់​ម៉ូតូ​ម្នាក់​មួយគ្រឿង​ពី​រដ្ឋបាលខេត្ត​៕​/R

Post navigation