Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាលខេត្ត​បន្ទាយមានជ័យ​អញ្ជើញ​សួរសុខទុក្ខ​និង​ផ្តល់​ស្បៀងអាហារ​ដល់​ពលរដ្ឋរ​ង​គ្រោះ​ដោយ​ទឹកជំនន់​នៅ​ភូមិ​ដាច់ស្រយាល​ពីរ​

Views: 2

ដោយ : ភ្នំ​ស្វាយ / បន្ទាយមានជ័យ៖​​លោក ​អ៊ុំ រាត្រី អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់​គ្រង់​គ្រោះមហន្តរាយ​ខេត្ត រួម​ដំណើរ​ដោយ​លោក​ហ៊ឹ​ល រ៉ា​យ៉ា អភិបាលរង​ខេត្ត ព្រមទាំងក្រុមការងារ​ខេត្ត បាន​ធ្វើដំណើរតាមទូក​ទៅ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ចាស់ជរា ដែល​ទទួលរង​គ្រោះ​ដោយសារ​ទឹកជំនន់ និង​ផ្តល់​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែននិង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​នៅ​ភូមិ​រង្វាន ភូមិ​សំរោង ឃុំ​ណាំតៅ និង​ភូមិ​ខ្ជាយ ​ឃុំ​ភ្នំ​ដី​ស្រុក​ភ្នំស្រុក។ទីនោះជា​ភូមិ​ដាច់ស្រយាល​របស់ខេត្តហើយ​ស្ថិតនៅ​បណ្តោយ​ស្ទឹង​ស្រែង ។​

​ក្នុងឱកាសនោះ លោក ​អ៊ុំ រាត្រី បាន​នាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង​និង​សម្តេច​កិ​ត្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ក្តី​នឹករលឹក។លោក​ក៏​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យថែរក្សា​សុខភាពហើយ​មាន​អ្វី​កើតឡើង​ជាយថាហេតុ​សូម​រាយការណ៍​ជូន​អាជ្ញាធរ កងកម្លាំង​។​

​លោក ជូ បុត្រ អភិបាលស្រុក​និង​ប្រធាន​គណៈកម្មាធិការ​គ្រប់​គ្រង​គ្រោះមហន្តរាយ​ស្រុក​ភ្នំស្រុក ដែល​អ​ញ្ជើ​ញ​អមដំណើរ​លោក​អភិបាលខេត្ត​និង​ក្រុមការងារ​បានចូលរួមចែក​ស្បៀងអាហារ​​ជូន​​ប្រជាពលរដ្ឋ​​ចំនួន​៥០​គ្រួសារ ភូមិ​រង្វាន ,ភូមិ​សំរោង និង​ភូមិ​ខ្ជាយ ចំនួន​៥០​គ្រួសារ ឃុំ​ភ្នំ​ដី ៕​សរន

អភិបាលខេត្ត​បន្ទាយមានជ័យ​អញ្ជើញ​សួរសុខទុក្ខ​និង​ផ្តល់​ស្បៀងអាហារ​ដល់​ពលរដ្ឋរ​ង​គ្រោះ​ដោយ​ទឹកជំនន់​នៅ​ភូមិ​ដាច់ស្រយាល​ពីរ​(រូបថតៈរដ្ឋបាលខេត្តបន្ទាយមានជ័យ)

Post navigation