Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាលខេត្ត អំពាវនាវឱ្យពលរដ្ឋ នាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានមុនបុណ្យចូលឆ្នាំថ្មី មកដល់

Views: 1

ដោយៈ គង់ហេង / កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវឱ្យប្រជាពលរដ្ឋ ទៅទទួលយកការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ឱ្យបានមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចូលមកដល់ គឺប្រយោជន៍ដើម្បីបានទៅ ទទួលទេវតាឆ្នាំថ្មី ២០២៣ នៅតាមវត្តសប្បាយជុំគ្នា។

លោកអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថាៈ ឥឡូវ លោកបានប្រាប់ឱ្យ​លោក គីមសួរ ភីរុណ ជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម រៀបចំ ផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនប្រជាពលរដ្ឋ នៅតាមមណ្ឌលសុខភាព ទីតាំងផ្សេងៗទៀត ដែលបានកំណត់ និងក្រុមគ្រូពេទ្យចល័ត ចាក់វ៉ាក់សាំងមួយនេះ នៅតាមទីប្រជុំជនដូចជា សាលារៀន ផ្សារ រោងចក្រ ឬទីតាំងប្រផ្តុំធ្វើការងារនានា …។

លោកបានបន្តថាៈ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋទាំងអស់​នាំគ្នាទៅចាក់វ៉ាក់ សាំងប្រឆាំងជំងឺកូវីដ ១៩ ឱ្យបានគ្រប់ៗ គ្នា នៅមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើង ដើម្បីបានទៅទទួលទេវតា នៅឯវត្ត ជួបជុំសប្បាយ ជាពិសេសសូមធ្វើយ៉ាងណា គេចឱ្យការទទួលទេវតាឆ្នាំថ្មី នៅក្នុងផ្ទះ ដូចកាលពី២០២០ និងឆ្នាំ២០២១ កន្លងទៅនោះ។

លោក អ៊ុន ចាន់ដា បានអំពាវនាវឱ្យប្រជាពលរដ្ឋ ឱ្យទៅទទួលយកការចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ ១៩ ឱ្តបានមុនបុណ្យចូលឆ្នាំនេះ នៅក្នុងឱកាសដែលលោកអញ្ជើញ ចូលរួមសំណេះសំណាល ពិនិត្យព្យាបាលជំងឺទូទៅ ពីសំណាក់ក្រុមគ្រូពេទ្យប្រមាណ ៥០០ នាក់ ដឹកនាំដោយ លោក ហ៊ុន ម៉ានី ជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះព្យាបាលជំងឺ និងចាក់វ៉ាំក់សាំងបង្ការជំងឺកូវីដ ១៩ ជូនដល់ប្រជាពលរដ្ឋ ប្រមាណ ៧.០០០ នាក់ នៅវិទ្យាល័យព្រែកដំបូក ក្នុងស្រុកស្រីសន្ធរ នៅព្រឹកថ្ងៃទី ១៨ មីនា នេះ៕/V/R

Post navigation