Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាលខេត្តពោធិ៍សាត់ អំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅតាមស្ទឹងពោធិ៍សាត់ សូមឱ្យប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលភ្លៀងធ្លាក់ខ្លាំង នៅឯស្រុកវាលវែង ធ្វើឱ្យទឹកស្ទឹង ហក់ឡើង

Views: 1

ដោយៈ សុក្ខារិន / ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអំពាវ នាវដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាង ស្ទឹងពោធិ៍សាត់ ក្នុងអំឡុងពេលភ្លៀង នៅតែបន្តធ្លាក់ខ្លាំង នៅឯស្រុកវាលវែង បានធ្វើឲ្យទឹកស្ទឹង កើនឡើង និងហូរចុះមកផ្នែក ខាងក្រោម និងហូរចូលទៅទន្លេសាប ។

លោកអភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវបែបនេះ នៅថ្ងៃទី ២៨ កញ្ញា ២០២៣ នៅពេលលោក និងមន្ត្រីជំនាញ បានអញ្ជើញចុះពិនិត្យមើល អំពីស្ថានភាពទឹកជំនន់ ទឹកភ្លៀង តាមមូលដ្ឋានមួយចំនួន ក្នុងភូមិសាស្ត្រខេត្ត។

លោកអភិបាលខេត្តពោធិ៍សាត់ បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានអមសងខាងដងស្ទឹងពោធិសាត់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសកូនតូចៗ កុំទុកពួគគាត់ចោល ឱ្យនៅតែឯង ខណៈពេលភ្លៀង កំពុងតែបន្តធ្លាក់ ធ្វើឱ្យទឹកស្ទឹងពោធិ៍សាត់ មានការហក់ឡើងខ្លាំង។

លោក ដោក កែវវៃ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានឱ្យដឹង នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះថា ដោយសារបាតុភូតធម្មជាតិ ទឹកភ្លៀង បានធ្លាក់រាយ ប៉ាយ ក្នុង ២៤ ម៉ោង លើក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្ត ។

លោក ដោក កែវវៃ បានឱ្យដឹងទៀតថា ទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់ ៣,១២ ម៉ែត្រ ហើយកម្ពស់ទឹកដែលត្រូវប្រុងប្រយ័ត្ន ៦ ម៉ែត្រ ទឹកស្ទឹងនៅស្រុកក្រវាញ មានកម្ពស់ ៣,៣៥ ម៉ែត្រ ទឹកស្ទឹងនៅស្រុកវាលវែង មានកម្ពស់ ៧,០០ ម៉ែត្រ និងបានស្រកចុះវិញ ២,៤០ ម៉ែត្រ ដោយឡែក ស្ថានភាពទឹកទន្លេ នៅកំពង់ហ្លួង ថ្ងៃនេះ មានកម្ពស់ ៥,៩០ ម៉ែត្រ៕ V / N

Post navigation