Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាលខេត្តបន្ទាយមានជ័យបន្តចុះដល់ខ្នងផ្ទះនិងផ្តល់អំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់

Views: 1

ដោយៈប.ជ័យ/បន្ទាយមានជ័យ៖លោក អ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២២នេះបន្តដឹកនាំក្រុមការងារកងកម្លាំងចុះសួសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់តាមខ្នងផ្ទះនិងផ្តល់ស្បៀងអាហារអំណោយក្រុមជំនុំមេតូឌីខេត្តបន្ទាយមានជ័យ ។

លោកអភិបាលឱ្យដឹងថា ថ្ងៃនេះជួបបងប្អូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៥០គ្រួសារនៅភូមិគោករំចេក ឃុំស្រះជីក ស្រុកភ្នំស្រុក ។ក្នុងនាមរដ្ឋបាលខេត្តនិងគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តលោកសូម អរគុណដល់ក្រុមជំនុំមេតូឌីខេត្តបន្ទាយមានជ័យ បានចូលរួមផ្តល់អំណោយឃីតចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការជួយដល់ប្រជាពលរដ្ឋជួបទុក្ខលំបាកនេះ។

នៅឯស្រុកថ្មពួកវិញ កាងារមនុស្សធម៌របស់ព្រះសង្ឃវត្តគិរីរុក្ខារាមថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដឹកនាំដោយព្រះខេម​ញាណ រ៉េន ស៊ីណាត ព្រះរាជាគណៈថ្នាក់កិត្តិយសគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា កាល ពីថ្ងៃទី២៩ខែកញ្ញាជួយឧបត្ថម្ភស្បៀងអាហារ ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់នៅតាមព្រំដែន កម្ពុជា-ថៃ នៅម្តុំអូរកំបុត ឃុំគោករមៀត ។

សូមរំលឹកថា កាលពីថ្ងៃទី២៨ខែកញ្ញា លោកអភិបាលខេត្ត លោកអភិបាលស្រុក និងមន្ត្រីជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធបាននាំ​អំណោយសម្ដេចអគមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាជូនដល់ប្រជាពលរដ្ឋ ជួបមការលំបាកទាំង១៨ភូមិ ដែលមានចំនួន២៧៥គ្រួសារ ។

ក៏មានអំណោយរបស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា,របស់ព្រះចៅអធិការវត្តសំបូរណ៍តាប៉ុន ,លោក កាក់ គិមឈួត សប្បុរសជននៅភូមិទឹកជោរបានឧបត្ថម្ភគ្រួសារទីទាល់ចំនួន៥៣គ្រួសារ ៕សរន

Post navigation