Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាលខេត្តស្វាយរៀង បានអញ្ជេីញចុះពិនិត្យការរៀបចំផែនការអភិវឌ្ឍកែលម្អ សោភ័ណភាព ក្នុងក្រុងបាវិត

Views: 3

ដោយៈ វ៉ៃកូ/ស្វាយរៀងៈ លោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី ២៨ខែកញ្ញាឆ្នាំ២០២៣ នេះបានអញ្ជេីញចុះពិនិត្យ ការរៀបចំផែនការអភិវឌ្ឍ កែលម្អសោភ័ណភាព ក្នុងក្រុងបាវិតខេត្តស្វាយរៀងមានដូចជាពិនិត្យផ្លូវសម្រាប់ថ្មេីជេី ងឆ្លងកាត់ក្រោមដីពិនិត្យដំណេីការច្រកទ្វាព្រំដែន អន្តរជាតិបាវិត ការដឹកជញ្ជូនទំនិញឆ្លងកាត់រវាងកម្ពុជាវៀតណាមពិនិត្យទីតាំង ចំណតគម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត ពិនិត្យទីតាំងសាងសង់អាគារ អង្គភាពកងកម្លាំងទាំងបី របស់រដ្ឋបាលក្រុងបាវិតនិងពិនិត្យស្ថានភាពភូមិសាស្ត្រក្នុងការគ្រប់គ្រងនិងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន។

អញ្ជេីញចូលរួមអមដំណេីរ ក្នុងឱកាសនោះ រួមមានអស់លោកជាអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត  លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកនាយក ទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្តលោកនាយកទីចាត់ការរដ្ឋបាល លោកអភិបាល អភិបាលរងក្រុងបាវិត លោកប្រធាន ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោកនាយប៉ុស្តិ៍នគរបាលអន្តោ ប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕/V-PC

Post navigation