Views: 8
ដោយៈ ចាន់តូ / ព្រះវិហារ៖ នាព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៣ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែន ជ័យ លោក ជា វិរៈ អភិបាលរងខណ្ឌព្រែកព្នៅ តំណាងលោក សុខ សម្បត្តិ និងមន្ទីរសាធារណការរាជធានីភ្នំពេញ អញ្ជើញចុះសួរសុខទុក្ខ វរៈនគរបាលការពារ ឈរជើងនៅច្រកអានសេះ តំបន់ប្រាសាទព្រះវិហារ ព្រមទាំងនាំយកអំណោយ និងថវិកាមួយចំនួនឧបត្ថម្ភជូនដល់កងកំលាំងវរៈនគរបាលការពារព្រំដែនគោក លេខ ៧៩៣ ដែលឈរជើងការពារនៅខ្សែរក្រវាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះ វិហារច្រកអានសេះ តាមអនុសាសន៍ដឹកនាំដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងតាមផែនការយក ចិត្តទុកដាក់ដឹកនាំរបស់លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសពិធី បុណ្យចូលឆ្នាំ ប្រពៃណីជាតិ ដែលខិតជិតចូលមកដល់។

លោក ឃឹម ស៊ុនសូដា មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខយកចិត្ត ទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ធមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំពោះកងកម្លាំង និងក្រុមគ្រួសារដែលកំពុងឈរជើងការពារ នៅតាមបន្ទាត់ព្រំដែន ។ មិនតែប៉ុណ្ណោះ នេះ សកម្មភាពនៃការចងសម្ព័ន្ធមិត្តភាព មេត្រីភាព ផ្សារភ្ជាប់ទំនាក់ទំនងគាំទ្រ រវាង សមភូមិមុខ ជាមួយសមរភូមិក្រោយដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ចំពោះជាតិមាតុភូមិ ។

សូមបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ដែលបានយកមក ផ្តល់ជូនដល់កងកំលាំងវរៈនរគបាលការពារព្រំដែនគោកលេខ ៧៩៣ ដែលឈរជើង ការពារនៅខ្សែរក្រវាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ ច្រកអន្តរជាតិអានសេះ មានរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ សាលាខណ្ឌពោធិ៍ សែនជ័យ សាលាខណ្ឌកំបូល និងសាលាខណ្ឌព្រែកព្នៅ ៕/V-PC








