Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាលរងខេត្តទទួលបន្ទុកចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ

Views: 2

ដោយ : ប.ជ័យ / បន្ទាយមានជ័យ: លោក កែ សួនសុភាព អភិបាលរងខេត្តបន្ទាយមានជ័យទទួលបន្ទុកវិស័យពាណិជ្ជកម្មបានចូលរួមសំណេះសំណាលពិនិត្យ ពិភាក្សាជាមួយថ្នាក់ដឹកនាំ មន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក ប ប) នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

លោក ប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងលោក មាស មោរ៉ា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក ប ប) បានឱ្យដឹងថា ការគ្រប់គ្រងអាជីវកម្ម សម្រេចបានលទ្ធផលរយៈពេល ៩ខែ​ នាឆ្នាំ២០២៣នេះ គឺការផ្ដល់ប្រឹក្សាចុះបញ្ជីពាណិជ្ជកម្មសហគ្រាស ឯកត្តបុគ្គល ឬក្រុមហ៊ុនឯកជនទទួលបានខុសត្រូវមានកម្រិតចំនួន ២៤អាជីវករ ហើយការផ្សព្វផ្សាយថ្លៃលក់ប្រេងឥន្ធនៈនៅតាមស្ថានីយ៍​ ឬដេប៉ូសរុប ៧២ទីតាំង រៀងរាល់ ១០ថ្ងៃម្ដង ។ រីឯតម្លៃកសិផលដែលក្រុមមន្ត្រីបានចុះត្រួតពិនិត្យឃើញថា កសិផលរបស់ប្រជាកសិករមានតម្លៃកើនឡើងខ្ពស់អាចទទួលយកបាន ហើយមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម នឹងបន្តបម្រើសេវាសាធារណៈចុះស្រាវជ្រាវ ការធ្វើចរាចរស្រូវអង្ករចុះពិនិត្យការចរាចរទំនិញ សក្តានុពលតាមក្រវ៉ាត់ព្រំដែន បន្តអនុវត្តការងារគម្រោងជំរុញទីផ្សារកសិកម្ម បន្តតាមដានការលក់ដូរផ្សារសហគមន៍ផលិតផលខ្មែរ ភូមិ ១ ផលិតផល ១ រីឯក្រុមមន្ត្រី ក ប ប នឹងបន្តយកចិត្តទុកដាក់ខ្ពស់ ត្រួតពិនិត្យលើទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ ត្រួតពិនិត្យតាមស្ថានីយ៍លក់ប្រេងឥន្ធនៈ ពិសេសគឺការបាញ់ប្រេងជូនអតិថិជនមិនគ្រប់លីត្រជាដើម។

លោក កែ សួនសុភាព បានសំដែង និងកោតសរសើរ ចំពោះមន្ត្រីទាំងឡាយដែលបានខិតខំយកចិត្តទុកដាក់ បំពេញការងារជំនាញជាទូទៅទទួលបានជាផ្លែផ្កា លើវិស័យពាណិជ្ជកម្មនិងមន្ត្រី ក ប ប ដែលបានយកចិត្តទុកដាក់ចុះត្រួតពិនិត្យលើម្ហូបអាហារតាមទីផ្សារនានា ទំនិញខូចគុណភាព ក៏ដូចជាចុះត្រួតពិនិត្យទៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ហើយសង្ឃឹមថាមន្ត្រីទាំងអស់នឹងបន្តបំពេញភារកិច្ចទាំងនេះ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់បន្ថែមទៀត ៕/r

Post navigation