Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អេ​ឡុន ម៉ាស ៖ កម្មវិធី​អវកាស​ចិន​ទំនើប​ជាង​មនុស្ស​ភាគច្រើន​បាន​ជ្រាប​ទៅទៀត​

Views: 1

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla និង SpaceX លោក អេ​ឡុន ម៉ាស បាន​និយាយ​វាយតម្លៃ​ខ្ពស់​អំពី​កម្មវិធី​អវកាស​របស់​ចិន ក្រោម​សារ​បង្ហោះ​លើ Twitter កាលពី​ថ្ងៃ​ចន្ទ ដោយ​និយាយថា វា​មាន​ភាពទំនើប​ជាង​មនុស្ស​ភាគច្រើន​បាន​ជ្រាប​ទៅទៀត​។​

​ចៅហ្វាយ Twitter រូបនេះ​បាន​ធ្វើ​ការកត់សម្គាល់​បែបនេះ បន្ទាប់​ពី Tweet របស់លោក គ្រីស ហាដ​ហ្វៀល (Chris Hadfield) ជា​អវកាសយានិក​កាណាដា​ចូលនិវត្តន៍ បាន​ផ្សាយ​ឡើងវិញ​នូវ​របាយការណ៍​របស់​សារព័ត៌មាន​ចិន CGTN ដោយ​ស្រង់​សម្តី​លោក វូ វៃ​រិន (Wu Weiren) ប្រធាន​អ្នក​រចនា​កម្មវិធី​រុករក​ឋាន​ព្រះ​ចន្ទ​របស់​ចិន​។​

​លោក​វូ​បាន​និយាយថា “​នៅ​ឆ្នាំ ២០៣០ ប្រជាជន​ចិន​ប្រាកដ​ជា​អាច​ដើរ​លើ​ឋាន​ព្រះ​ចន្ទ​បាន​។ នោះ​មិនមែន​ជា​បញ្ហា​ទេ​”​។​

​រដ្ឋបាល​អវកាស​ជាតិចិន​បានប្រកាស​ផែនការ​ដើម្បី​ចាប់ផ្តើម​ដំណាក់កាល​ទី​៤​នៃ​កម្មវិធី​ស៊ើបអង្កេត​ឋាន​ព្រះ​ចន្ទ​របស់ខ្លួន​ក្នុង​ឆ្នាំ ២០២២ រួម​ទាំង​ការបាញ់​បង្ហោះ​យាន​បេសកកម្ម​ចំនួន​៣ ដែល​មានឈ្មោះ​ថា Chang’e-6, Chang’e-7 និង Chang’e-8 ព្រមទាំង​ការសាងសង់​ស្ថានីយ​ស្រាវជ្រាវ​ព្រះ​ចន្ទ​អន្តរជាតិ​មួយ​នៅលើ​ព្រះ​ចន្ទ​។​

​ប្រធាន​អ្នក​រចនា​រូបនេះ ក៏​និយាយ​ផងដែរ​ថា ចិន​ស្វាគមន៍​ប្រទេស​ទាំងអស់​និង​ស្ថាប័ន​អន្តរជាតិ​ក្នុង​ការសហកា​រលើ​ការសាងសង់​ស្ថានីយ​ស្រាវជ្រាវ​ព្រះ​ចន្ទ​។​

​លោក​វូ​បាន​និយាយថា “​ស្ថានីយ​ស្រាវជ្រាវ​ព្រះ​ចន្ទ​អន្តរជាតិ ដែល​សាងសង់​ដោយ​ចិន បាន​បើក​ហើយ​”​។​

​លោក លីន ស៊ី​ឈាង (Lin Xiqiang) នាយករង​នៃ​ទីភ្នាក់ងារ​អវកាស​មាន​មនុស្ស​របស់​ចិន បាន​បញ្ជាក់​ជា​ថ្មី​អំពី​ផែនការ​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​សន្និសីទ​មួយ​ដោយ​ថ្លែង​ពី​ការបាញ់​បង្ហោះ​យានអវកាស​​មាន​មនុស្ស Shenzhou-16 ដោយ​បន្ថែម​ថា ចិន​បាន​ផ្តួចផ្តើម​ដំណាក់កាល​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​នៃ​កម្មវិធី​រុករក​ព្រះ​ចន្ទ​របស់ខ្លួន​នា​ពេល​ថ្មីៗ​នេះ​៕

លោក​ម៉ាស​ថា​កម្មវិធី​អវកាស​ចិន​ទំនើប​ជាង​ការគិត

Post navigation