Cambodia

អគ្គិភ័យ ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ អស់​បួន​ខ្នង​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ អគ្គិភ័យ បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ អស់​បួន​ខ្នង កាលពី​ម៉ោង​ជិត ២ រសៀល ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​បេតុង ជាប់​របង​ឃ្លាំង​ស្រា​បៀរ ហ្គេ​នស៍​បឺ​គ ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ផ្សែងហុយ នៅ​ខាងក្នុង រហូត​ក្លាយជា​អគ្គិភ័យ ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ ដល់​ទៅ បួន​ខ្នង តែ​មិន​បណ្តាលឱ្យ​នរណាម្នាក់ រងរបួស​នោះទេ​។​

​លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន ឲ្យ​ដឹងថាៈ ក្រោយពី​ទទួលបាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ភ្លាម លោក​ក៏បាន​បញ្ចេញ​រថយន្ត ពន្លត់​អគ្គិភ័យ ចំនួន ១៤ គ្រឿង បាន​ចេញមក​ធ្វើ​អន្តរាគមន៍ បាញ់​ពន្លត់ អស់ទាំង​ស្រុង នៅ​ម៉ោង ៣ រសៀល​ថ្ងៃ​ដដែល​៕/V​

Football news:

Kramaric scored the 74th goal in the Bundesliga, breaking Olic's record among Croats
Suarez has 12 goals in his first 15 games for Atletico - the best start in La Liga for a new club since Ronaldo
16-year-old Small - the youngest player in the history of Everton
Solskjaer on 3-2 with Liverpool: Manchester United won on their own terms. It's a good feeling
Hames scored 10 (3+7) points in Everton's home matches. Away - 0
Suarez scored his 12th goal of the La Liga season. Messi has 11
Miller on the Manchester United defeat: Devastated. There is no second chance in knockout football